“អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។…

“អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។

[حسن] [رواه أبو داود والترمذي وأحمد]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ មានសីលធម៌ល្អដោយការមានទឹកមុខញញឹម ធ្វើនូវអំពើល្អ និយាយពាក្យសម្តីដែលល្អ និងមិនបង្កបញ្ហាដល់អ្នកដទៃ។ ហើយអ្នកមានជំនឿដែលល្អជាងគេបំផុត គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន ដូចជាភរិយា កូនស្រី បងប្អូនស្រី និងសាច់ញាតិជាស្ត្រី ពីព្រោះពួកនាងគឺជាអ្នកដែលសក្តិសមនឹងមានសីលធម៌ល្អទៅចំពោះពួកនាងជាងគេបំផុត។

فوائد الحديث

ឧត្តមភាពនៃសីលធម៌ល្អ ហើយវាជាផ្នែកមួយនៃជំនឿ(អ៊ីម៉ាន)។

ទង្វើល្អ គឺជាផ្នែកមួយនៃជំនឿ ហើយជំនឿ គឺអាចកើនឡើង និងថយចុះ។

ការលើកតម្កើងរបស់សាសនាឥស្លាមចំពោះស្ត្រី ហើយជំរុញឲ្យធ្វើល្អទៅកាន់ពួកនាង។

التصنيفات

Praiseworthy Morals, Marital Relations