“បុគ្គលណាយកវូហ្ទុដោយល្អត្រឹមត្រូវ នោះបាបកម្មរបស់គេនឹងចេញពីខ្លួនប្រាណរបស់គេ…

“បុគ្គលណាយកវូហ្ទុដោយល្អត្រឹមត្រូវ នោះបាបកម្មរបស់គេនឹងចេញពីខ្លួនប្រាណរបស់គេ សូម្បីតែស្ថិតនៅក្រោមក្រចកក៏ដោយ”។

អំពី អ៊ូស្មាន ពិន អាហ្វហ្វាន رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាយកវូហ្ទុដោយល្អត្រឹមត្រូវ នោះបាបកម្មរបស់គេនឹងចេញពីខ្លួនប្រាណរបស់គេ សូម្បីតែស្ថិតនៅក្រោមក្រចកក៏ដោយ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ បុគ្គលណាដែលយកវូហ្ទុបានល្អត្រឹមត្រូវដោយយកចិត្តទុកដាក់លើប្រការស៊ូណិត និងសុជីវធម៌នៃការយកវូហ្ទុ ពិតណាស់ វាគឺជាមូលហេតុមួយក្នុងការជម្រុះចោលនូវអំពើអាក្រក់ និងលុបលាងនូវបាបកម្ម សូម្បីតែបាបកម្មនោះស្ថិតនៅក្រោមក្រចកដៃ ក្រចកជើងរបស់គេក៏ដោយ។

فوائد الحديث

ជំរុញឲ្យយកចិត្តទុកដាក់សិក្សារៀនសូត្រពីរបៀបយកទឹកវូហ្ទុ ប្រការស៊ូណិតរបស់វា និងសុជីវធម៌របស់វា ហើយត្រូវអនុវត្តតាម។

បញ្ជាក់ពីឧត្តមភាពនៃការយកទឹកវូហ្ទុដោយវាជម្រុះចោលនូវបាបកម្មតូចៗ។ រីឯបាបកម្មធំវិញ ចាំបាច់ត្រូវសារភាពកំហុសចំពោះអល់ឡោះ(តាវហ្ពាត់)។

លក្ខខណ្ឌនៃការជម្រុះចោលនូវបាបកម្មទាំងឡាយ គឺគេត្រូវយកទឹកវូហ្ទុនោះឲ្យបានត្រឹមត្រូវ ពេញលេញ គ្មានខ្វះចន្លោះ ដូចដែលណាពី ﷺ លោកបានបញ្ជាក់។

ការជម្រុះចោលនូវបាបកម្មដែលមានចែងក្នុងហាទីស្ហនេះ គឺភ្ជាប់ជាមួយនឹងការចៀសវាងពីបាបកម្មធំៗ និងសារភាពកំហុសពីបាបកម្មទាំងនោះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿إِنْ تَجْتَنِبُوا كَبَائِرَ مَا تُنْهَوْنَ عَنْهُ نُكَفِّرْ عَنْكُمْ سَيِّئَاتِكُمْ ﴾ [سورة النساء:31]

(ប្រសិនបើពួកអ្នកចៀសវាពីបាបកម្មធំៗដែលគេហាមឃាត់ពួកអ្នកមិនឱ្យធ្វើវា យើងនឹងលុបបំបាត់នូវប្រការអាក្រក់តូចៗរបស់ពួកអ្នក)។

التصنيفات

Excellence of Ablution