إعدادات العرض
“ស្ត្រីមិនត្រូវធ្វើដំណើរក្នុងរយៈចម្ងាយដើរពីរថ្ងៃឡើយ លើកលែងតែមានស្វាមីរបស់នាង…
“ស្ត្រីមិនត្រូវធ្វើដំណើរក្នុងរយៈចម្ងាយដើរពីរថ្ងៃឡើយ លើកលែងតែមានស្វាមីរបស់នាង ឬម៉ះរ៉មរបស់នាង(សាច់ញាតិដែលមិនអាចរៀបការនឹងគ្នាបាន)ទៅជាមួយ
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه (គាត់ធ្លាប់បានចូលរួមក្នុងសង្គ្រាមជាមួយណាពី ﷺ ចំនួនដប់ពីរសមរភូមិ) បាននិយាយថា៖ ខ្ញុំបានឮរឿងបួនពីណាពី ﷺ ដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍។ លោកបានមានប្រសាសន៍ថា៖ “ស្ត្រីមិនត្រូវធ្វើដំណើរក្នុងរយៈចម្ងាយដើរពីរថ្ងៃឡើយ លើកលែងតែមានស្វាមីរបស់នាង ឬម៉ះរ៉មរបស់នាង(សាច់ញាតិដែលមិនអាចរៀបការនឹងគ្នាបាន)ទៅជាមួយ។ ហើយគេមិនត្រូវបួសនៅថ្ងៃពីរនេះឡើយ គឺថ្ងៃរ៉យ៉ាហ្វិតត្រោះ និងថ្ងៃរ៉យ៉ាអ័ទហា និងមិនត្រូវសឡាត(ស៊ូណិត)ឡើយ បន្ទាប់ពីសឡាតស៊ូពុសរួច រហូតដល់ថ្ងៃរះ និងបន្ទាប់ពីសឡាតអាសើររួច រហូតដល់ថ្ងៃលិច។ ហើយគេមិនត្រូវព្យាយាមធ្វើដំណើរនោះឡើយ លើកលែងតែទៅកាន់ម៉ាស្ជិតបី គឺម៉ាស្ជិតអាល់ហារ៉ម ម៉ាស្ជិតអាល់អឹកស និងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português Svenska ગુજરાતી Yorùbá ئۇيغۇرچە සිංහල Tiếng Việt Kiswahili پښتو অসমীয়া دری or Čeština नेपाली Română Nederlands Soomaali తెలుగు Српски മലയാളം Kinyarwanda Кыргызча ಕನ್ನಡ Wolof Magyar ქართული Moore Українська Македонски Azərbaycan Lietuvių አማርኛ Malagasy Shqip Oromoo Italiano ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានហាមឃាត់រឿងបួននេះ៖ ទីមួយ៖ ហាមឃាត់ស្ត្រីធ្វើដំណើរក្នុងរយៈចម្ងាយដើរពីរថ្ងៃដោយគ្មានស្វាមី ឬម៉ះរ៉មណាម្នាក់ទៅជាមួយ គឺសាច់ញាតិជិតដិតដែលមិនអាចរៀបការនឹងគ្នាបានជាដាច់ខាត ដូចជាកូនប្រុស ឪពុក ក្មួយប្រុសបង្កើត និងអ៊ំឬពូបង្កើតជាដើម។ ទីពីរ៖ ហាមឃាត់ការបួសនៅថ្ងៃរ៉យ៉ាហ្វិតត្រោះ និងថ្ងៃរ៉យ៉ាអ័ទហា មិនថាជាការបួសលាបំណន់(ណាហ្សើរ) ឬបួសស្ម័គ្រចិត្ត(ស៊ូណិត) ឬបួសពិន័យ(កាហ្វារ៉ោះ)នោះឡើយ។ ទីបី៖ ហាមឃាត់មិនឲ្យសឡាតស៊ូណិតក្រោយពីសឡាតអាសើររួច រហូតដល់ថ្ងៃលិច និងក្រោយពីសឡាតស៊ូពុសរួច រហូតដល់ថ្ងៃរះ។ ៤. ហាមឃាត់ការធ្វើដំណើរទៅកាន់ទីកន្លែងណាមួយដោយជឿថា ទីនោះមានលក្ខណៈពិសេស និងជឿថាការធ្វើអំពើល្អនៅទីនោះនឹងត្រូវបានគេបង្កើនផលបុណ្យទ្វេដង ក្រៅពីម៉ាស្ជិតទាំងបីនេះ។ ដូចនេះ គេមិនត្រូវព្យាយាមធ្វើដំណើរទៅកាន់កន្លែងណាមួយក្រៅម៉ាស្ជិតទាំងបីនេះដើម្បីសឡាតនោះឡើយ ព្រោះផលបុណ្យដែលត្រូវបានគេបង្កើនទ្វេដង គឺមានតែនៅក្នុងម៉ាស្ជិតទាំងបីនេះប៉ុណ្ណោះ គឺម៉ាស្ជិតអាល់ហារ៉ម ម៉ាស្ជិតណាហ្ពាវី និងម៉ាស្ជិតអាល់អឹកស។فوائد الحديث
មិនអនុញ្ញាតឲ្យស្ត្រីធ្វើដំណើរដោយគ្មានម៉ះរ៉មឡើយ។
ស្ត្រីមិនអាចធ្វើជាម៉ះរ៉មសម្រាប់ស្ត្រីដូចគ្នានៅក្នុងការធ្វើដំណើរឡើយ ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ថា៖ “ស្វាមីរបស់នាង ឬម៉ះរ៉មរបស់នាង”។
រាល់ការធ្វើដំណើរទាំងឡាយណាដែលគេចាត់ទុកជាការធ្វើដំណើរ គឺស្ត្រីត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរដោយគ្មានស្វាមី ឬម៉ះរ៉ម។ ហើយហាទីស្ហនេះ គឺអាស្រ័យទៅតាមស្ថានភាព និងកន្លែងរស់នៅរបស់ដែលអ្នកសួរ។
ម៉ះរ៉មរបស់ស្ត្រី គឺស្វាមីរបស់នាង ឬអ្នកទាំងឡាយដែលគេហាមឃាត់មិនឲ្យរៀបការជាមួយនាងជាអចិន្ត្រៃយ៍ដោយសារជាប់សាច់ញាតិ ដូចជាឪពុក កូនប្រុស អ៊ំឬពូបង្កើត ឬដោយសារការបំបៅដោះ ដូចជាឪពុកដោយសារការបំបៅ ពូដោយសារការបំបៅ ឬដោយសារតែជាសាច់ថ្លៃ ដូចជាឪពុកក្មេកជាដើម។ ហើយម៉ះរ៉មត្រូវតែជាបុរសមូស្លីមដែលពេញវ័យ មានសតិបញ្ញា គួរឱ្យទុកចិត្ត និងស្មោះត្រង់។ ចំពោះគោលបំណងដែលស្ត្រីត្រូវមានម៉ះរ៉មទៅជាមួយ គឺដើម្បីការពារ ថែរក្សាស្ត្រី និងបំពេញកិច្ចការផ្សេងៗជូនស្ត្រី។
បង្ហាញពីការយកចិត្តទុកដាក់របស់ច្បាប់អ៊ីស្លាមចំពោះស្ត្រី ក៏ដូចជាការពារនិងថែរក្សាស្ត្រី។
ការសឡាតស៊ូណិតទូទៅបន្ទាប់ពីសឡាតស៊ូពុស និងសឡាតអាសើររួច គឺមិនត្រឹមត្រូវឡើយ លើកលែងតែការសឡាតសងចំពោះសឡាតដែលជាកាតព្វកិច្ច(សឡាតក៏ទ) និងសឡាតដែលមានមូលហេតុ ដូចជាការសឡាតតះយ៉ាតុលម៉ាស្ជិតជាដើម។
ហាមឃាត់ការសឡាតបន្ទាប់ពីថ្ងៃរះភ្លាម រហូតដល់វារះបានកម្ពស់មួយថ្នោល ប្រមាណ ១០ទៅ១៥នាទី។
ពេលវេលាសឡាតអាសើរអូសបន្លាយរហូតដល់ថ្ងៃលិច។
អនុញ្ញាតឱ្យព្យាយាមធ្វើដំណើរទៅកាន់ម៉ាស្ជិតទាំងបី។
បញ្ជាក់ពីឧត្តមភាពនៃម៉ាស្ជិតទាំងបីនេះ និងឋានៈពិសេសរបស់វាលើសម៉ាស្ជិតដទៃ។
មិនអនុញ្ញាតឱ្យធ្វើដំណើរដើម្បីទៅមើលផ្នូរឡើយ សូម្បីតែផ្នូររបស់ណាពី ﷺ ក៏ដោយ។ តែគេអនុញ្ញាឲ្យទៅមើលផ្នូរណាពី ﷺ បានចំពោះអ្នកដែលស្ថិតនៅក្នុងក្រុងម៉ាទីណះ ឬអ្នកដែលមកដល់ទីនោះក្នុងគោលបំណងផ្សេងៗដែលច្បាប់អនុញ្ញាត។