“សាសនាឥស្លាមមួយនេះប្រាកដជានឹងទៅដល់គ្រប់ទីកន្លែងដែលពេលថ្ងៃនិងពេលយប់ទៅដល់…

“សាសនាឥស្លាមមួយនេះប្រាកដជានឹងទៅដល់គ្រប់ទីកន្លែងដែលពេលថ្ងៃនិងពេលយប់ទៅដល់ ហើយអល់ឡោះនឹងមិនទុកផ្ទះណាមួយនៅក្នុងទីក្រុង ឬជនបទនោះឡើយ លើកលែងតែទ្រង់នឹងបញ្ចូលសាសនានេះទៅក្នុងផ្ទះនោះ

អំពី តាមីម អាត់ទើរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សាសនាឥស្លាមមួយនេះប្រាកដជានឹងទៅដល់គ្រប់ទីកន្លែងដែលពេលថ្ងៃនិងពេលយប់ទៅដល់ ហើយអល់ឡោះនឹងមិនទុកផ្ទះណាមួយនៅក្នុងទីក្រុង ឬជនបទនោះឡើយ លើកលែងតែទ្រង់នឹងបញ្ចូលសាសនានេះទៅក្នុងផ្ទះនោះ ទាំងតាមរយៈកិត្តិយសនៃអ្នកដែលខ្ពង់ខ្ពស់ ឬតាមរយៈភាពអាប់ឱននៃអ្នកដែលត្រូវគេបន្ទាបបន្ទោក។ គឺដោយភាពខ្ពង់ខ្ពស់ដែលអល់ឡោះលើកតម្កើងអ៊ីស្លាម និងភាពអាប់ឱនដែលអល់ឡោះបន្ទាបបន្ថោកភាពគ្មានជំនឿ”។ តាមីម អាត់ទើរី បាននិយាយថា៖ ខ្ញុំបានសង្កេតឃើញរឿងបែបនេះកើតឡើងក្នុងគ្រួសាររបស់ខ្ញុំ។ អ្នកដែលចូលអ៊ីស្លាមក្នុងចំណោមពួកគេ គឺទទួលបាននូវភាពល្អប្រសើរ កិត្តិយស និងភាពខ្ពង់ខ្ពស់។ រីឯអ្នកដែលគ្មានជំនឿក្នុងចំណោមពួកគេវិញ បានជួបប្រទះនូវការបន្ទាបបន្ទោក ភាពអាម៉ាស់ និងការបង់ពន្ធ(ជីសយ៉ះ)។

[صحيح] [رواه أحمد]

الشرح

រ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់ថា សាសនាឥស្លាមនឹងរីកសុសសាយទៅគ្រប់ផ្នែកនៃផែនដី។ កន្លែងណាក៏ដោយដែលពេលថ្ងៃនិងពេលយប់ទៅដល់ សាសនានេះក៏នឹងទៅដល់កន្លែងនោះដែរជាក់ជាមិនខាន។ ហើយអល់ឡោះជាម្ចាស់នឹងមិនទុកផ្ទះណាមួយ មិនថានៅក្នុងទីក្រុង ជនបទ ជ្រលងភ្នំ ឬវាលខ្សាច់ ដោយគ្មានសាសនានេះចូលទៅដល់នោះឡើយ។ ដូចនេះ ជនណាដែលទទួលយកសាសនានេះ និងមានជំនឿលើវា នោះគេនឹងទទួលបាននូវកិត្តិយសតាមរយៈភាពខ្ពង់ខ្ពស់នៃសាសនាអ៊ីស្លាម។ តែជនណាដែលបដិសេធសាសនានេះ និងប្រឆាំងនឹងវា នោះគេនឹងទទួលនូវភាពអាប់ឱន និងការបន្ទាបបន្ថោកជាមិនខាន។ បន្ទាប់មក តាមីម អាត់ទើរី رضي الله عنه ដែលជាសហាហ្ពាត់ បានប្រាប់ថា គាត់សង្កេតឃើញនូវអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់នៅក្នុងគ្រួសាររបស់គាត់ផ្ទាល់។ សមាជិកគ្រួសាររបស់គាត់ណាម្នាក់ដែលបានចូលអ៊ីស្លាម គឺគេទទួលបាននូវភាពល្អប្រសើរ កិត្តិយស និងភាពខ្ពង់ខ្ពស់។ តែជនណាដែលគ្មានជំនឿក្នុងចំណោមពួកគេ គឺទទួលរងនូវភាពអាប់ឱន និងការបន្ទាបបន្ថោក ហើយត្រូវបង់ប្រាក់ពន្ធទៅឲ្យជនមូស្លីម(ជីសយ៉ះ)។

فوائد الحديث

ជាដំណឹងល្អសម្រាប់ជនមូស្លីមដែលថា សាសនារបស់ពួកគេនឹងរីកសុសសាយទៅគ្រប់ទីកន្លែងនៃផែនដី។

ភាពខ្ពង់ខ្ពស់ គឺសម្រាប់សាសនាអ៊ីស្លាមនិងអ្នកកាន់សាសនាឥស្លាម ហើយភាពអាប់ឱន គឺសម្រាប់ភាពគ្មានជំនឿ និងអ្នកគ្មានជំនឿ។

ហាទីស្ហនេះ គឺជាសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងនៃភាពជាណាពី ខណៈដែលវាបានកើតឡើងដូចដែលណាពី ﷺ លោកបានប្រាប់ពិតមែន។

التصنيفات

Portents of the Hour