إعدادات العرض
ណាពី ﷺ នៅពេលលោកក្រោកពីដំណេក លោកដុសសម្អាតមាត់ធេ្មញរបស់លោកនឹងស៊ីវ៉ាក។
ណាពី ﷺ នៅពេលលោកក្រោកពីដំណេក លោកដុសសម្អាតមាត់ធេ្មញរបស់លោកនឹងស៊ីវ៉ាក។
អំពី ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ នៅពេលលោកក្រោកពីដំណេក លោកដុសសម្អាតមាត់ធេ្មញរបស់លោកនឹងស៊ីវ៉ាក។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî Kiswahili සිංහල অসমীয়া ગુજરાતી Tiếng Việt دری Nederlands नेपाली پښتو Svenska മലയാളം Кыргызча Română తెలుగు ಕನ್ನಡ Српски ქართული Moore Kinyarwanda Magyar Македонски Čeština Azərbaycan Lietuvių Українська Wolof አማርኛ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ Deutschالشرح
ណាពី ﷺ លោកតែងប្រើស៊ីវ៉ាក និងបានបង្គាប់ឱ្យប្រើស៊ីវ៉ាកផងដែរ។ ហើយលោកបានសង្កត់ធ្ងន់លើការប្រើប្រាស់ស៊ីវ៉ាកសម្អាតធ្មេញនេះក្នុងពេលវេលាមួយចំនួន ក្នុងចំណោមនោះ គឺការប្រើស៊ីវ៉ាកនៅពេលក្រោកពីដំណេកនៅពេលយប់ ខណៈដែលណាពី ﷺ លោកតែងតែដុសសម្អាតមាត់ធ្មេញរបស់លោកជាប្រចាំដោយប្រើឈើស៊ីវ៉ាក។فوائد الحديث
សង្កត់ធ្ងន់លើការបង្គាប់ឲ្យប្រើប្រាស់ស៊ីវ៉ាកដុសសម្អាតធ្មេញបន្ទាប់ពីក្រោកពីដំណេកនៅពេលយប់ ដោយសារតែការគេងបណ្តាលឱ្យក្លិនមាត់មានការប្រែប្រួល ហើយស៊ីវ៉ាក គឺជាឧបករណ៍សម្អាត។
សង្កត់ធ្ងន់លើការបង្គាប់ឲ្យប្រើប្រាស់ស៊ីវ៉ាកនៅពេលដែលក្លិនមាត់មានការប្រែប្រួលមិនល្អណាមួយ ដោយផ្អែកលើអត្ថន័យខាងលើ។
បង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវអនាម័យជាលក្ខណៈទូទៅ ព្រោះវាជាផ្នែកមួយនៃស៊ុណ្ណះរបស់ណាពី ﷺ និងជាសុជីវធម៌ដ៏ឧត្តុង្គឧត្តម។
ការប្រើស៊ីវ៉ាកសម្អាតមាត់ធ្មេញ គឺគ្របដណ្តប់ទាំងធ្មេញ អញ្ចាញ និងអណ្តាត។
ស៊ីវ៉ាក គឺជាឈើដែលកាត់ចេញពីដើមអារ៉ក ឬដើមឈើផ្សេងទៀត ហើយត្រូវបានប្រើដើម្បីសម្អាតមាត់ធ្មេញ ធ្វើឱ្យមាត់មានក្លិនប្រហើរ និងបំបាត់ក្លិនមិនល្អ។