“ស៊ូណិតហ្វិតត្រោះមានប្រាំ៖ ការខតាន់ កោររោមប្រដាប់ភេទ កាត់តម្រឹមពុកមាត់ កាត់ក្រចកដៃ និងដករោមក្លៀក”។

“ស៊ូណិតហ្វិតត្រោះមានប្រាំ៖ ការខតាន់ កោររោមប្រដាប់ភេទ កាត់តម្រឹមពុកមាត់ កាត់ក្រចកដៃ និងដករោមក្លៀក”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ស៊ូណិតហ្វិតត្រោះមានប្រាំ៖ ការខតាន់ កោររោមប្រដាប់ភេទ កាត់តម្រឹមពុកមាត់ កាត់ក្រចកដៃ និងដករោមក្លៀក”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់នូវប្រាំប្រការដែលជាផ្នែកមួយនៃសាសនាឥស្លាម និងជាមាគ៌ានៃបណ្តាអ្នកនាំសារទាំងឡាយ៖ ទីមួយ៖ ការខតាន់៖ ជាការកាត់ស្បែកដែលគ្របលើក្បាលលិង្គបុរស(ចំពោះបុរស) និងកាត់ចុងគ្លីតូរីសរបស់ស្ត្រី។ ទីពីរ៖ កោររោមប្រដាប់ភេទ៖ ជាការកោររោមដែលដុះនៅជុំវិញប្រដាប់ភេទ។ ទីបី៖ កាត់តម្រឹមពុកមាត់៖ គឺជាការកាត់តម្រឹមរោមដែលដុះនៅលើបបូរមាត់ខាងលើរបស់បុរស។ ទីបួន៖ គឺការកាត់ក្រចកដៃ។ ទីប្រាំ៖ គឺការដករោមក្លៀក។

فوائد الحديث

ស៊ូណិតហ្វិតរ៉ោះដែលជាមាគ៌ានៃបណ្តាអ្នកនាំសារទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្ត និងបានប្រើឲ្យអនុវត្តវា គឺនាំមកនូវភាពពេញលេញ ជ្រះស្អាត និងស្រស់ស្អាត។

ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យយកចិត្តទុកដាក់ចំពោះប្រការទាំងនេះ ហើយមិនត្រូវព្រងើយកន្តើយចំពោះវានោះឡើយ។

ប្រការទាំងប្រាំនេះ គឺផ្តល់នូវផលប្រយោជន៍ជាច្រើនទាំងផ្នែកសាសនា និងលោកិយ ក្នុងចំណោមនោះ គឺធ្វើឲ្យមានភាពស្រស់ស្អាត អនាម័យ ងាយស្រួលក្នុងការសម្អាត ធ្វើឲ្យខុសពីពួកគ្មានជំនឿ និងជាការអនុវត្តតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់។

មានរំលឹកក្នុងហាទីស្ហជាច្រើនផ្សេងទៀតបន្ថែមពីលើប្រាំប្រការនេះ ដូចជាការទុកពុកចង្កា និងការប្រើប្រាស់ស៊ីវ៉ាកជាដើម។

التصنيفات

Natural Cleanliness Practices