ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រក្នុងពេលស៊ូជោតរបស់លោកថា៖…

ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រក្នុងពេលស៊ូជោតរបស់លោកថា៖ اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំទាំងអស់ផងចុះ ទាំងតូច ទាំងធំ ទាំងមុន ទាំងក្រោយ ទាំងបើកចំហ និងទាំងលាក់បាំង)”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រក្នុងពេលស៊ូជោតរបស់លោកថា៖ اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំទាំងអស់ផងចុះ ទាំងតូច ទាំងធំ ទាំងមុន ទាំងក្រោយ ទាំងបើកចំហ និងទាំងលាក់បាំង)”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកតែងបួងសួងសុំពីអល់ឡោះជាម្ចាស់នៅក្នុងស៊ូជោតរបស់ថា៖ اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំទាំងអស់ផងចុះ ទាំងតូច ទាំងធំ ទាំងមុន ទាំងក្រោយ ទាំងបើកចំហ និងទាំងលាក់បាំង”។ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងអស់របស់ខ្ញុំផងចុះ តាមរយៈការបិទបាំងបាបកម្មនោះ ហើយការពាររូបខ្ញុំពីផលវិបាករបស់វា ដោយការអត់ឱន អធ្យាស្រ័យ និងសូមលើកលែងទោសចំពោះបាបកម្មទាំងអស់នោះផងចុះ ទាំងបាបកម្មតូចតាចនិងបាបកម្មតិចតួច ទាំងបាបកម្មធំៗនិងបាបកម្មដែលមានចំនួនច្រើន ទាំងបាបកម្មមុន ទាំងបាបកម្មក្រោយ រួមទាំងបាបកម្មដែលនៅចន្លោះពេលនេះ ទាំងបាបកម្មដែលធ្វើវាដោយបើកចំហ ទាំងបាបកម្មដែលធ្វើវាដោយលាក់បាំងដែលគ្មាននរណាដឹងក្រៅពីទ្រង់។

فوائد الحديث

អ៊ិពនុលក័យយិម បាននិយាយថា៖ ការសុំការអភ័យទោសពីអល់ឡោះចំពោះអំពើបាបទាំងតូច ទាំងធំ ទាំងមុន ទាំងក្រោយ ទាំងបើកចំហ និងទាំងលាក់បាំង គឺដើម្បីឱ្យការសារភាពកំហុសនោះគ្របដណ្តប់លើអំពើបាបទាំងអស់ ទាំងអ្វីដែលគេដឹង និងអ្វីដែលគេមិនដឹង។

មានគេនិយាយថា៖ មូលហេតុដែលគេរំលឹកពី“បាបកម្មតូច”មុន“បាបកម្មធំ” គឺដោយសារអ្នកដែលបួងសួង គឺបួងសួងជាជំហានៗ និងដោយសារតែអំពើបាបធំៗ ភាគច្រើនកើតចេញពីការប្រព្រឹត្តអំពើបាបតូចៗជាប្រចាំ និងការមិនខ្វល់ពីវា។ ដូច្នេះ វាប្រៀបដូចជាមធ្យោបាយនាំទៅរកអំពើបាបធំៗ ហើយមធ្យោបាយគួរត្រូវបានលើកឡើងមុន។

ត្រូវឱនលំទោនចំពោះអល់ឡោះជាម្ចាស់ និងសុំការអភ័យទោសពីទ្រង់ចំពោះអំពើបាបទាំងអស់ ទាំងតូច ទាំងធំ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ នេះបង្ហាញពីការសង្កត់ធ្ងន់លើការបួងសួង និងការប្រើពាក្យច្រើន ទោះបីជាពាក្យខ្លះអាចជំនួសគ្នា ឬមានន័យស្រដៀងគ្នាក៏ដោយ។

التصنيفات

Prophetic Guidance on Remembering Allah