إعدادات العرض
“បុគ្គលណាសូត្រថា៖…
“បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ចំនួន១០ដង
អំពី អាពូអៃយ៉ូប رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ចំនួន១០ដង រូបគេ(នឹងទទួលផលបុណ្យ)ដូចជាអ្នកដែលដោះលែងទាសករបួននាក់ដែលល្អបំផុតនៃកូនចៅណាពីអ៊ីស្មាអែលដូច្នោះដែរ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Kurdî Hausa Português മലയാളം తెలుగు မြန်မာ ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Kiswahili தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Wolof Azərbaycan ქართული тоҷикӣ bm Македонски አማርኛ Oromooالشرح
ណាពី ﷺ លោកបានប្រាប់ថា៖ បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ដែលមានអត្ថន័យថា៖ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ គ្មានទេស្ហ៊ីរិកចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិដ៏ពេញលេញ ជាអ្នកដែលសក្តិសមនឹងកោតសរសើរ ព្រមជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើង ពុំមែនសម្រាប់អ្នកណាក្រៅពីទ្រង់ឡើយ។ ហើយពិតណាស់ ទ្រង់ជាអ្នកដែលមានសមត្ថភាពបំផុតដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ជនណាហើយដែលសូត្រនូវហ្ស៊ីកៀរដ៏ធំធេងនេះចំនួន១០ដងក្នុងមួយថ្ងៃ រូបគេនឹងទទួលផលបុណ្យដូចជាអ្នកដែលដោះលែងទាសករចំនួនបួននាក់ដែលល្អបំផុតនៃកូនចៅណាពីអ៊ីស្មាអែល កូនប្រុសណាពីអ៊ីព្រហ៊ីម អាឡៃហ៊ីម៉ាស្សាឡាម ដូច្នោះដែរ ហើយការដែលគេជ្រើសយកកូនចៅណាពីអ៊ីស្មាអែល ពីព្រោះពួកគេមានលក្ខណៈឧត្តុង្គឧត្តមជាងអ្នកដទៃ។فوائد الحديث
ឧត្តមភាពនៃហ្ស៊ីកៀរដ៏ឧត្តុង្គឧត្តមនេះដែលផ្ទុកទៅដោយការទទួលស្គាល់អល់ឡោះជាម្ចាស់តែមួយគត់ចំពោះភាពជាព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈ ជាម្ចាស់កម្មសិទ្ធិ ជាអ្នកដែលគេកោតសរសើរ និងជាអ្នកដែលមានសមត្ថភាពពេញលេញ។
ផលបុណ្យដែលទទួលបាននេះ គឺសម្រាប់អ្នកដែលបានសូត្រវា ទោះជាគេសូត្រជាប់គ្នាក្នុងពេលតែមួយ ឬសូត្រដាច់ៗពីគ្នាក៏ដោយ។
التصنيفات
Merits of Remembering Allah