“ចូរប្រុងប្រយ័ត្នចំពោះការបំពាន ព្រោះការបំពាន គឺជាភាពងងឹតនៅថ្ងៃបរលោក។ ហើយចូរប្រុងប្រយ័ត្នចំពោះភាពលោភលន់…

“ចូរប្រុងប្រយ័ត្នចំពោះការបំពាន ព្រោះការបំពាន គឺជាភាពងងឹតនៅថ្ងៃបរលោក។ ហើយចូរប្រុងប្រយ័ត្នចំពោះភាពលោភលន់ ព្រោះភាពលោភលន់បានបំផ្លាញអ្នកជំនាន់មុនពួកអ្នក

អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរប្រុងប្រយ័ត្នចំពោះការបំពាន ព្រោះការបំពាន គឺជាភាពងងឹតនៅថ្ងៃបរលោក។ ហើយចូរប្រុងប្រយ័ត្នចំពោះភាពលោភលន់ ព្រោះភាពលោភលន់បានបំផ្លាញអ្នកជំនាន់មុនពួកអ្នក ដោយវាជំរុញពួកគេឲ្យបង្ហូរឈាមគ្នា និងរំលោភបំពានលើអ្វីដែលត្រូវបានហាមឃាត់”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានព្រមានចំពោះការបំពាន ដែលរួមមាន ការបំពានលើអ្នកដទៃ ការបំពានលើខ្លួនឯង និងការបំពានពាក់ព័ន្ធនឹងសិទ្ធិរបស់អល់ឡោះជាម្ចាស់។ ការបំពាន គឺការមិនផ្តល់សិទ្ធិដល់អ្នកដែលត្រូវទទួលបានសិទ្ធិនោះ ហើយការបំពាននឹងក្លាយជាភាពងងឹតសម្រាប់អ្នកប្រព្រឹត្តនោះនាថ្ងៃបរលោកដោយការទទួលនូវភាពតានតឹង និងភាពរន្ធត់។ ហើយលោកបានហាមឃាត់ពីភាពលោភលន់ ដែលសំដៅដល់ភាពកំណាញ់ខ្លាំង និងការចង់បានហួសហេតុ រួមទាំងការធ្វេសប្រហែសមិនបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ និងយកចិត្តទុកដាក់ជាខ្លាំងចំពោះលោកិយ។ ហើយប្រភេទនៃការបំពានមួយនេះបានបំផ្លាញប្រជាជាតិជំនាន់មុនដោយវាបានជំរុញឱ្យពួកគេកាប់សម្លាប់គ្នាទៅវិញទៅមក និងអនុញ្ញាតចំពោះនូវប្រការដែលអល់ឡោះបានហាមឃាត់។

فوائد الحديث

ការលះបង់ទ្រព្យសម្បត្តិ និងការជួយគ្នាទៅវិញទៅមកក្នុងភាពជាបងប្អូន គឺជាមូលហេតុដែលនាំមកនូវការស្រឡាញ់រាប់អាន និងមានទំនាក់ទំនងល្អ។

ភាពកំណាញ់ និងភាពលោភលន់នាំទៅរកអំពើបាប អំពើអបាយមុខ និងអំពើអាក្រក់ផ្សេងៗ។

រៀនសូត្រយកជាបទពិសោធពីស្ថានភាពរបស់ប្រជាជាតិជំនាន់មុនៗ។

التصنيفات

Virtues and Manners, Blameworthy Morals