إعدادات العرض
“ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
“ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
[صحيح بشواهده] [رواه أبو داود وأحمد]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Kurdî Hausa Português മലയാളം తెలుగు မြန်မာ ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Kiswahili தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Wolof Azərbaycan ქართული тоҷикӣ bm Македонски አማርኛ Oromooالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ សីលធម៌ល្អអាចធ្វើនាំឲ្យបុគ្គលម្នាក់ឈានដល់ឋានៈអ្នកដែលបួសពេលថ្ងៃ និងក្រោកសឡាតពេលយប់ជាប្រចាំ។ សីលធម៌ល្អនោះ គឺការធ្វើអំពើល្អ និយាយពាក្យសម្តីដែលល្អៗ មានទឹកមុខញញឹម និងមិនបង្កបញ្ហាដល់អ្នកដទៃ ថែមទាំងទ្រទាំចំពោះការបង្កបញ្ហាពីអ្នកដទៃផងដែរ។فوائد الحديث
ភាពធំធេងនៃការយកចិត្តទុកដាក់របស់សាសនាឥស្លាមចំពោះការដុសខាត់សីលធម៌និងភាពល្អឥតខ្ចោះរបស់វា។
បង្ហាញពីឧត្តមភាពនៃសីលធម៌ល្អ រហូតដល់វាធ្វើឲ្យខ្ញុំបម្រើអល់ឡោះឈានដល់ឋានៈអ្នកដែលបួសមិនឈប់ និងអ្នកដែលក្រោកសឡាតពេលយប់ដោយមិនហត់។
ការបួសនៅពេលថ្ងៃ និងការក្រោកសឡាតនៅពេលយប់(គីយ៉ាមុលឡៃល៍) គឺជាទង្វើពីរដែលមនុស្សមានការលំបាកក្នុងការប្រតិបត្តិវា។ អ្នកដែលមានសីលធម៌ល្អអាចឈានដល់ឋានៈឬកម្រិតជនទាំងពីរប្រភេទនេះដោយសារតែប្រឹងជម្នះខ្លួនទៅកាន់ការមានទំនាក់ទំនងដ៏ល្អ។
التصنيفات
Praiseworthy Morals