“រាល់គ្រឿងស្រវឹង គឺជាស្រា ហើយរាល់គ្រឿងស្រវឹង គឺត្រូវបានហាមឃាត់។ ជនណាដែលផឹកស្រានៅក្នុងលោកិយ…

“រាល់គ្រឿងស្រវឹង គឺជាស្រា ហើយរាល់គ្រឿងស្រវឹង គឺត្រូវបានហាមឃាត់។ ជនណាដែលផឹកស្រានៅក្នុងលោកិយ ហើយស្លាប់ទៅដោយញៀនស្រា និងមិនបានសារភាពកំហុស(តាវហ្ពាត់)ទេនោះ គេនឹងមិនបានផឹកវាឡើយនៅថ្ងៃបរលោក”។

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “រាល់គ្រឿងស្រវឹង គឺជាស្រា ហើយរាល់គ្រឿងស្រវឹង គឺត្រូវបានហាមឃាត់។ ជនណាដែលផឹកស្រានៅក្នុងលោកិយ ហើយស្លាប់ទៅដោយញៀនស្រា និងមិនបានសារភាពកំហុស(តាវហ្ពាត់)ទេនោះ គេនឹងមិនបានផឹកវាឡើយនៅថ្ងៃបរលោក”។

[صحيح]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អ្វីក៏ដោយដែលគ្របដណ្តប់លើសតិបញ្ញា និងធ្វើឱ្យសតិបញ្ញារបស់មនុស្សបាត់បង់ វាគឺជាស្រា និងជាគ្រឿងស្រវឹង មិនថាជាទម្រង់នៃភេសជ្ជៈ អាហារ របស់ហិត ឬអ្វីផ្សេងទៀតនោះឡើយ។ ជាការពិតណាស់ អ្វីក៏ដោយដែលធ្វើឱ្យស្រវឹង និងធ្វើឲ្យសតិបញ្ញាបាត់បង់ គឺត្រូវបានអល់ឡោះជាម្ចាស់ទ្រង់ហាមឃាត់ ទោះតិច ឬច្រើន។ នោះ និងមិនបានសារភាពកំហុស(តាវហ្ពាត់)រហូតដល់ស្លាប់ រូបគេសក្តិសមបំផុតនឹងទទួលទណ្ឌកម្មពីអល់ឡោះជាម្ចាស់ដោយការហាមរូបគេមិនឱ្យបានផឹកវានៅក្នុងឋានសួគ៌។

فوائد الحديث

ហេតុផលនៃការដាក់បម្រាមចំពោះស្រា គឺដោយសារតែវាធ្វើឱ្យស្រវឹង។ ដូចនេះ អ្វីក៏ដោយដែលធ្វើឱ្យស្រវឹង មិនថាជាប្រភេទអ្វីក៏ដោយ គឺត្រូវបានហាមឃាត់។

អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមចំពោះស្រាដោយសារតែវាផ្តល់នូវគ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធំធេង។

ការបានសេពសុរានៅក្នុងឋានសួគ៌ គឺជាភាពរីករាយ និងឧបការគុណដ៏ពេញលេញ។

អ្នកដែលមិនអាចគ្រប់គ្រងខ្លួនឯងមិនឲ្យផឹកស្រានៅក្នុងលោកិយនេះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេមិនឱ្យផឹកវានៅក្នុងឋានសួគ៌ ព្រោះការតបស្នង គឺអាស្រ័យទៅលើទង្វើ។

ជំរុញឲ្យរួសរាន់សារភាពកំហុសពីបាបកម្មមុនពេលសេចក្តីស្លាប់មកដល់។

التصنيفات

Forbidden Drinks