إعدادات العرض
“គ្មានថ្ងៃណាមួយដែលការសាងទង្វើកុសលនៅក្នុងថ្ងៃនោះអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ពេញចិត្តជាងបណ្ដាថ្ងៃទាំងនេះឡើយ”(ពោលគឺដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ)…
“គ្មានថ្ងៃណាមួយដែលការសាងទង្វើកុសលនៅក្នុងថ្ងៃនោះអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ពេញចិត្តជាងបណ្ដាថ្ងៃទាំងនេះឡើយ”(ពោលគឺដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ)
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានថ្ងៃណាមួយដែលការសាងទង្វើកុសលនៅក្នុងថ្ងៃនោះអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ពេញចិត្តជាងបណ្ដាថ្ងៃទាំងនេះឡើយ”(ពោលគឺដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ)។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីតែការតស៊ូក្នុងផ្លូវអល់ឡោះក៏ដោយឬ? លោកបានតបថា៖ “សូម្បីតែការតស៊ូក្នុងផ្លូវអល់ឡោះក៏ដោយ លើកលែងតែបុរសម្នាក់ចេញទៅទាំងខ្លួនប្រាណនិងទ្រព្យសម្បត្ដិរបស់ខ្លួន ហើយគ្មានអ្វីមួយសោះត្រឡប់មកវិញ”។
الترجمة
العربية Bosanski English فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी বাংলা Español Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Hausa دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Tagalog Wolof Azərbaycan ქართული тоҷикӣ bm Македонски አማርኛالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការសាងទង្វើកុសលនៅក្នុងអំឡុងដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ គឺល្អប្រសើរជាងពេលណាៗទាំងអស់ក្នុងរយៈពេលមួយឆ្នាំ។ បណ្តាសហាហ្ពាត់ رضي الله عنهم ក៏បានសួរណាពី ﷺ ថា៖ តើការតស៊ូនៅក្នុងផ្លូវអល់ឡោះក្នុងពេលផ្សេងក្រៅពីដប់ថ្ងៃនេះ ល្អប្រសើរជាង ឬក៏ការសាងទង្វើកុសលក្នុងអំឡុងពេលនេះល្អប្រសើរជាង? ដោយសារតែពួកគាត់ទទួលស្គាល់ថា ការតស៊ូក្នុងផ្លូវអល់ឡោះ គឺជាទង្វើមួយដែលល្អប្រសើរជាងគេបំផុត។ ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា ការសាងទង្វើកុសលក្នុងអំឡុងថ្ងៃទាំងនេះ គឺល្អប្រសើរជាងការតស៊ូក្នុងផ្លូវអល់ឡោះនៅក្នុងពេលផ្សេងទៅទៀត លើកលែងតែបុរសម្នាក់ដែលចេញទៅតស៊ូប្រយុទ្ធទាំងខ្លួនប្រាណនិងទ្រព្យសម្បត្ដិក្នុងផ្លូវអល់ឡោះ ហើយត្រូវបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតក្នុងពេលនោះដោយគ្មានអ្វីសោះត្រឡប់មកវិញ។ អ្នកដែលមានលក្ខណៈបែបនេះ ទើបជាអ្នកដែលល្អជាងអ្នកដែលសាងទង្វើកុសលក្នុងអំឡុងដប់ថ្ងៃដ៏ប្រពៃថ្លៃថ្លានេះ។فوائد الحديث
បញ្ជាក់ពីឧត្តមភាពនៃការសាងទង្វើកុសលក្នុងអំឡុងដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ។ ហេតុនេះ ចាំបាច់លើជនមូស្លីមត្រូវឆ្លៀតឱកាសពេលវេលាដ៏ប្រសើរថ្លៃថ្លានេះបង្កើននូវការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់ឲ្យបានច្រើន ដូចជាការហ្ស៊ីកៀរចំពោះអល់ឡោះ សូត្រគម្ពីរគួរអាន តឹកពៀរ តះលិល តះមីត សឡាត បរិច្ចាគទាន បួស និងទង្វើកុសលផ្សេងៗទៀត។