إعدادات العرض
ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា…
ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ណាមួយនៃគម្ពីររបស់អល់ឡោះនៅជាមួយអ្នកដែលមានលក្ខណៈធំធេងជាងគេ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ គឺ៖ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ " (អាយ៉ាត់គួរស៊ីយ៍)។ គាត់បានបន្តថា៖ ពេលនោះ លោកបានអង្អែលទ្រូងខ្ញុំ ហើយមានប្រសាសន៍ថា៖ “ដោយអល់ឡោះ សូមឲ្យចំណេះដឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនសូត្រផងចុះ ឱអាពូអាល់មុនហ្សៀរ”។
អំពី អ៊ូពៃ ពិន កាអាប់ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ដ៏អស្ចារ្យបំផុតណាមួយនៃគម្ពីររបស់អល់ឡោះដែលអ្នកបានទន្ទេញចាំ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងរ៉សូលរបស់ទ្រង់ដែលដឹងបំផុត។ លោកបានសួរទៀតថា៖ “ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ណាមួយនៃគម្ពីររបស់អល់ឡោះនៅជាមួយអ្នកដែលមានលក្ខណៈធំធេងជាងគេ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ គឺ៖ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ " (អាយ៉ាត់គួរស៊ីយ៍)។ គាត់បានបន្តថា៖ ពេលនោះ លោកបានអង្អែលទ្រូងខ្ញុំ ហើយមានប្រសាសន៍ថា៖ “ដោយអល់ឡោះ សូមឲ្យចំណេះដឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនសូត្រផងចុះ ឱអាពូអាល់មុនហ្សៀរ”។
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Kurdî Wolof Moore Soomaali Français Tagalog Українська Azərbaycan தமிழ் bm Deutsch ქართული Português Македонски Magyar Русский 中文 فارسی አማርኛ Malagasy Oromooالشرح
ណាពី ﷺ បានសួរអ៊ូពៃ ពិន កាអាប់ رضي الله عنه ពីអាយ៉ាត់មួយដែលមានលក្ខណៈអស្ចារ្យបំផុតក្នុងគម្ពីរគួរអាន។ ពេលនោះ គាត់មានភាពស្ទាក់ស្ទើរក្នុងការឆ្លើយ។ បន្ទាប់មក គាត់បានឆ្លើយថា៖ គឺអាយ៉ាត់គួរស៊ីយ៍ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ "។ ពេលនោះ ណាពី ﷺ បានពង្រឹងដល់គាត់ ហើយលោកបានអង្អែលទ្រូងរបស់គាត់ ជាសញ្ញាបង្ហាញថា ក្នុងទ្រូងរបស់កាអាប់ពោរពេញទៅដោយចំណេះដឹង និងគតិបណ្ឌិត ហើយលោកបានបួងសួងឲ្យគាត់មានភាពងាយស្រួលក្នុងការទទួលបានចំណេះដឹង។فوائد الحديث
គុណធម៌ដ៏ធំធេងរបស់អ៊ូពៃ ពិន កាអាប់ رضي الله عنه។
អាយ៉ាត់គួរស៊ីយ៍ គឺជាអាយ៉ាត់ដែលមានលក្ខណៈធំធេងជាងគេបំផុតក្នុងគម្ពីរគួរអាន។ ដូចនេះ គប្បីទន្ទេញ និងត្រឹះរិះពិចារណាពីអត្ថន័យរបស់វា ព្រមទាំងអនុវត្តនូវអ្វីដែលមានចែងក្នុងវា។