ពិតហើយ(ខ្ញុំសូត្រ)។ អាអ៊ីស្ហះបានតបថា៖ ពិតណាស់ សីលធម៌របស់ណាពី ﷺ គឺគម្ពីរគួរអាន។

ពិតហើយ(ខ្ញុំសូត្រ)។ អាអ៊ីស្ហះបានតបថា៖ ពិតណាស់ សីលធម៌របស់ណាពី ﷺ គឺគម្ពីរគួរអាន។

សាអាត់ ពិន ហ៊ីស្ហាម ពិន អាមៀរ បាននិយាយ(នៅពេលគាត់ចូលទៅជួបនឹងអាអ៊ីស្ហះ رضي الله عنها ថា៖ ឱមាតានៃអ្នកមានជំនឿទាំងឡាយ! សូមប្រាប់ខ្ញុំពីសីលធម៌របស់រ៉ស៊ូលុលឡោះ ﷺ ផង។ អាអ៊ីស្ហះ បានសួរថា៖ តើអ្នកមិនបានសូត្រគម្ពីរគួរអានទេឬ? គាត់បានឆ្លើយថា៖ ពិតហើយ(ខ្ញុំសូត្រ)។ អាអ៊ីស្ហះបានតបថា៖ ពិតណាស់ សីលធម៌របស់ណាពី ﷺ គឺគម្ពីរគួរអាន។

[صحيح] [رواه مسلم في جملة حديثٍ طويلٍ]

الشرح

មានគេសួរអ៊ុមមុលមុមីនីន(មាតានៃអ្នកមានជំនឿទាំងឡាយ) អាអ៊ីស្ហះ رضي الله عنها អំពីសីលធម៌របស់ណាពី ﷺ។ ពេលនោះ គាត់បានឆ្លើយតបដោយប្រយោគសង្ខេប ហើយបង្វែរអ្នកសួរទៅកាន់គម្ពីរគួរអានដែលជាបណ្តុំនៃគុណលក្ខណៈដ៏ពេញលេញឥតខ្ចោះ។ គាត់បានឆ្លើយថា ពិតណាស់ណាពី ﷺ លោកប្រកាន់ខ្ជាប់នឹងសីលធម៌ទាំងឡាយដែលមានចែងក្នុងគម្ពីរគួរអាន។ អ្វីដែលគម្ពីរគួរអានប្រើ លោកប្រតិបត្តិវា។ អ្វីដែលគម្ពីរគួរអានហាមឃាត់ លោកចៀសវាង។ ដូចនេះ សីលធម៌របស់លោក គឺអនុវត្តទៅតាមគម្ពីរគួរអាន ឈប់នៅត្រឹមព្រំដែនរបស់វា ប្រកាន់ខ្ជាប់នូវសុជីវធម៌របស់វា ហើយយកជាមេរៀននិងបទពិសោធន៍តាមរយៈគំរូ និងរឿងរ៉ាវប្រវត្តិសាស្រ្តនានាដែលមានចែងនៅក្នុងវា។

فوائد الحديث

ជំរុញឲ្យយកគំរូតាមសីលធម៌របស់ណាពី ﷺ ក្នុងការប្រកាន់ខ្ជាប់នឹងសីលធម៌ទាំងឡាយដែលមានចែងក្នុងគម្ពីរគួរអាន។

កោតសរសើរពីសីលធម៌របស់ណាពី ﷺ ដោយសីលធម៌របស់គាត់បានមកពីវិវរណៈ(វ៉ាហ៊ី)។

គម្ពីរគួរអាន គឺជាប្រភពនៃសីលធម៌ដ៏ឧត្តុង្គឧត្តម និងប្រសើរថ្លៃថ្លា។

សីលធម៌ក្នុងសាសនាឥស្លាម គឺគ្របដណ្តប់លើសាសនាទាំងមូលតាមរយៈការអនុវត្តតាមបទបញ្ជា និងចៀសវាងនូវបម្រាម។

التصنيفات

Moral Attributes