“ពួកអ្នកនឹងមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែ…

“ពួកអ្នកនឹងមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែ ពួកអ្នកចេះស្រលាញ់គ្នា។ តើពួកអ្នកចង់ឲ្យខ្ញុំបង្ហាញពួកអ្នកពីប្រការមួយដែលពួកអ្នកធ្វើវាទៅ នោះពួកអ្នកនឹងចេះស្រលាញ់គ្នាដែរឬទេ? ចូរពួកអ្នកផ្សព្វផ្សាយសាឡាម(គារវកិច្ច)ក្នុងចំណោមពួកអ្នក”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកអ្នកនឹងមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែ ពួកអ្នកចេះស្រលាញ់គ្នា។ តើពួកអ្នកចង់ឲ្យខ្ញុំបង្ហាញពួកអ្នកពីប្រការមួយដែលពួកអ្នកធ្វើវាទៅ នោះពួកអ្នកនឹងចេះស្រលាញ់គ្នាដែរឬទេ? ចូរពួកអ្នកផ្សព្វផ្សាយសាឡាម(គារវកិច្ច)ក្នុងចំណោមពួកអ្នក”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា គ្មាននរណាម្នាក់អាចចូលឋានសួគ៌បានឡើយ លើកលែងតែអ្នកដែលមានជំនឿប៉ុណ្ណោះ ហើយជំនឿនឹងមិនពេញលេញ និងស្ថានភាពសង្គមអ៊ីស្លាមមិនអាចល្អប្រសើរបានទេ លុះត្រាតែពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក។ បន្ទាប់មក ណាពី ﷺ លោកបានណែនាំនូវកិច្ចការដ៏ល្អបំផុតមួយដែលនាំឱ្យពួកគេចេះស្រឡាញ់គ្នា គឺការផ្សព្វផ្សាយសាឡាមរវាងអ្នកមូស្លីមដែលអល់ឡោះបានកំណត់វាជាការគារវកិច្ច ស្វាគមន៍សម្រាប់ខ្ញុំបម្រើរបស់ទ្រង់។

فوائد الحديث

គ្មាននរណាអាចចូលឋានសួគ៌បានឡើយ លុះត្រាតែគេមានជំនឿ។

ក្នុងចំណោមភាពពេញលេញនៃសេចក្តីជំនឿ គឺការដែលអ្នកមូស្លីមស្រឡាញ់បងប្អូនរបស់ខ្លួនដូចដែលគេស្រឡាញ់ខ្លួនឯង។

គប្បីផ្សព្វផ្សាយសាឡាម ឬឲ្យសាឡាមគ្នារវាងអ្នកមូស្លីម ព្រោះវានាំមកនូវក្តីស្រឡាញ់ និងសន្តិភាពក្នុងចំណោមមនុស្សលោក។

ការឲ្យសាឡាមត្រូវផ្តល់ឲ្យតែចំពោះមូស្លីមប៉ុណ្ណោះ ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកផ្សព្វផ្សាយសាឡាម(គារវកិច្ច)ក្នុងចំណោមពួកអ្នក”។

ការឲ្យសាឡាមជួយលុបបំបាត់នូវការបែកបាក់ ការបែកខ្ញែក និងការស្អប់ខ្ពើមគ្នា។

សារៈសំខាន់នៃក្តីស្រឡាញ់រវាងអ្នកមូស្លីម ហើយពិតណាស់ វាជាផ្នែកមួយដែលធ្វើឲ្យជំនឿ(អ៊ីម៉ាន)មានភាពពេញលេញ។

នៅក្នុងហាទីស្ហមួយផ្សេងទៀតបញ្ជាក់ថា ទម្រង់ពេញលេញនៃការឲ្យសាឡាមគឺ៖ "السلام عليكم ورحمة الله وبركاته" (សូមសន្តិភាព ក្តីមេត្តាករុណាពីអល់ឡោះ និងពរជ័យពីទ្រង់កើតមានដល់អ្នក)។ ចំណែកការឲ្យសាឡាមត្រឹមពាក្យថា៖ "السلام عليكم" (សូមសន្តិភាពកើតមានដល់អ្នក) ក៏គ្រប់គ្រាន់ដែរ។

التصنيفات

Merits of Organs' Acts