“អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត)…

“អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត) រហូតទាល់តែគេយកវូហ្ទុ”។

អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត) រហូតទាល់តែគេយកវូហ្ទុ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ក្នុងចំណោមលក្ខខណ្ឌដែលធ្វើឲ្យសឡាតមានភាពត្រឹមត្រូវ គឺភាពជ្រះស្អាត។ ហេតុនេះ ចំពោះអ្នកដែលចង់ប្រតិបត្តិសឡាត ចាំបាច់ត្រូវយកវូហ្ទុ ប្រសិនបើរូបគេមាននូវប្រការណាមួយដែលនាំឲ្យខូចវូហ្ទុ ដូចជាការបត់ជើងធំ បត់ជើងតូច គេងលក់ ឬប្រការផ្សេងទៀត។

فوائد الحديث

ការសឡាតរបស់អ្នកដែលមានហាហ្ទាស(គ្មានភាពជ្រះស្អាត) គឺគេមិនទទួលយកឡើយ លុះត្រាតែរូបគេធ្វើការជម្រះសម្អាតដោយការងូតទឹកប្រសិនបើជាហាហ្ទាសធំ និងធ្វើការជម្រះសម្អាតដោយការយកវូហ្ទុប្រសិនបើជាហាហ្ទាសតូច។

វូហ្ទុ គឺជាការខ្ពុរមាត់ បន្ទាប់មក ស្រូបទឹកចូលច្រមុះ រួចញើសចេញមកវិញ។ បន្ទាប់មកទៀត លាងមុខបីដង រួចលាងដៃទាំងពីរ រហូតដល់កែងដៃចំនួនបីដង។ ក្រោយមក ជូតក្បាលទាំងមូលមួយដង និងចុងក្រោយលាងជើងទាំងពីររហូតដល់ភ្នែកគោលចំនួនបីដង។

التصنيفات

Ablution