إعدادات العرض
“មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិពីគាត់។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖…
“មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិពីគាត់។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិពីគាត់។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ។ នៅពេលដែលបុរសនោះបានទៅជួបអល់ឡោះ(ស្លាប់) ទ្រង់ក៏បានលើកលែងឲ្យគាត់”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands සිංහල தமிழ் ไทย دری Български Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy or Română Kinyarwanda тоҷикӣ O‘zbek Akan नेपाली Moore Azərbaycan Wolof Oromoo Українська bm rn ქართული Македонски Српскиالشرح
ណាពី ﷺ លោកបានប្រាប់ពីបុរសម្នាក់តែងតែឲ្យគេប្រាក់របស់ខ្លួន។ បុរសនោះតែងតែនិយាយទៅកាន់អ្នកបម្រើរបស់ខ្លួនដែលជាអ្នកទៅទារបំណុលពីមនុស្សម្នាថា៖ នៅពេលដែលឯងទៅជួបកូនបំណុល(របស់យើង) ហើយគេមិនមានអ្វីដើម្បីសងបំណុលដែលគេបានជំពាក់ដោយសារតែអសមត្ថភាពរបស់គេនោះ “ចូរឯងលើកលែងឲ្យគេចុះ” អាចតាមរយៈការពន្យារពេលសងបំណុល និងមិនទទូចទារយកបំណុលដែលជំពាក់ ឬដោយការទទួលយកត្រឹមតែអ្វីដែលកូនបំណុលនោះមាន ទោះជាវាមិនគ្រប់ចំនួនបំណុលដែលជំពាក់ក៏ដោយ។ បុរសនោះធ្វើដូច្នោះដោយប្រាថ្នា និងមានក្តីសង្ឃឹមថា អល់ឡោះជាម្ចាស់នឹងលើកលែងឱ្យគាត់ ហើយអភ័យទោសឱ្យគាត់ដូចគ្នា។ នៅពេលបុរសនោះស្លាប់ទៅ អល់ឡោះជាម្ចាស់ក៏បានអភ័យទោសឲ្យគាត់ ហើយលើកលែងចំពោះអំពើអាក្រក់ទាំងឡាយរបស់គាត់។فوائد الحديث
ការមានទំនាក់ទំនងល្អជាមួយមនុស្ស ការអភ័យទោសឱ្យពួកគេ និងលើកលែងឲ្យពួកគេនៅពេលពួកគេមានការលំបាក គឺស្ថិតក្នុងចំណោមមូលហេតុដ៏ធំធេងក្នុងការរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនាថ្ងៃបរលោក។
ការធ្វើល្អចំពោះសត្វលោក ការមានភាពជ្រះថ្លា ស្មោះសចំពោះអល់ឡោះ និងមានក្តីសង្ឃឹមចំពោះក្តីមេត្តាករុណារបស់ទ្រង់ ស្ថិតក្នុងចំណោមមូលហេតុនាំឲ្យទទួលបាននូវការអភ័យទោសពីបាបកម្មទាំងឡាយ។