إعدادات العرض
“ពិតប្រាកដណាស់ អ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ទាំងឡាយ នៅចំពោះមុខអល់ឡោះជាម្ចាស់…
“ពិតប្រាកដណាស់ អ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ទាំងឡាយ នៅចំពោះមុខអល់ឡោះជាម្ចាស់ គឺស្ថិតនៅលើវេទិកាដែលធ្វើអំពីពន្លឺ ស្ថិតនៅផ្នែកខាងស្តាំនៃម្ចាស់ដ៏មហាសប្បុរស ហើយព្រះហត្ថទាំងទ្វេរបស់ទ្រង់ គឺខាងស្តាំ
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ទាំងឡាយ នៅចំពោះមុខអល់ឡោះជាម្ចាស់ គឺស្ថិតនៅលើវេទិកាដែលធ្វើអំពីពន្លឺ ស្ថិតនៅផ្នែកខាងស្តាំនៃម្ចាស់ដ៏មហាសប្បុរស ហើយព្រះហត្ថទាំងទ្វេរបស់ទ្រង់ គឺខាងស្តាំ គឺអ្នកដែលប្រកាន់នូវភាពយុត្ដិធម៌នៅក្នុងការកាត់ក្ដីរបស់ខ្លួន នៅក្នុងក្រុមគ្រួសាររបស់ខ្លួន និងអ្វីដែលខ្លួនគ្រប់គ្រង”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල Kurdî Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Hausa ไทย دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली тоҷикӣ Oromoo Wolof Soomaali Български Українська Azərbaycan ქართული bm Македонски Ελληνικά አማርኛ Akanالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកដែលកាត់សេចក្តីរវាងមនុស្សដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន និងនៅក្រោមច្បាប់របស់ខ្លួនដោយភាពយុត្តិធម៌ ត្រឹមត្រូវ ពិតណាស់ពួកគេនឹងបានអង្គុយនៅលើវេទិកាដ៏ខ្ពស់ដែលត្រូវបានបង្កើតពីពន្លឺ ជាការលើកតម្កើង និងផ្តល់កិត្តិយសដល់ពួកគេនៅថ្ងៃបរលោក។ ហើយវេទិកាកិត្តិយសនេះ គឺស្ថិតនៅផ្នែកខាងស្តាំនៃម្ចាស់ដ៏មហាសប្បុរស។ ហើយព្រះហត្ថទាំងទ្វេរបស់អល់ឡោះជាម្ចាស់ គឺខាងស្តាំ។فوائد الحديث
ឧត្តមភាពនៃការប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងជំរុញឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌។
ភាពយុត្តិធម៌ទូទៅ គឺគ្របដណ្តប់លើការគ្រប់គ្រងទាំងអស់ រួមទាំងការកាត់សេចក្តីរវាងមនុស្សទាំងឡាយ សូម្បីរវាងភរិយា កូនៗ និងផ្សេងៗទៀត។
បញ្ជាក់ពីឋានៈរបស់អ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ទាំងឡាយនៅថ្ងៃបរលោក។
អ្នកមានជំនឿទាំងឡាយ គឺមានឋានៈខុសៗគ្នានៅថ្ងៃបរលោកអាស្រ័យទៅតាមទង្វើដែលគេបានសាង។
វិធីសាស្ត្រលើកទឹកចិត្ត គឺជាវិធីសាស្ត្រមួយនៅក្នុងការអំពាវនាវ(ហ្ទាក់វ៉ះ)ដែលជំរុញឲ្យអ្នកត្រូវគេអំពាវនាវគោរពប្រតិបត្តិអល់ឡោះ។