إعدادات العرض
“ចូរអ្នកកុំមើលស្រាលទង្វើល្អ សូម្បីតែទឹកមុខញញឹមពេលជួបបងប្អូនរបស់អ្នកក៏ដោយ(ក៏ជាទង្វើល្អមួយដែរ)”។
“ចូរអ្នកកុំមើលស្រាលទង្វើល្អ សូម្បីតែទឹកមុខញញឹមពេលជួបបងប្អូនរបស់អ្នកក៏ដោយ(ក៏ជាទង្វើល្អមួយដែរ)”។
អំពី អាពូហ្សើរ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ចូរអ្នកកុំមើលស្រាលទង្វើល្អ សូម្បីតែទឹកមុខញញឹមពេលជួបបងប្អូនរបស់អ្នកក៏ដោយ(ក៏ជាទង្វើល្អមួយដែរ)”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Oromoo Wolof Soomaali Български Українська Azərbaycan ქართული bm тоҷикӣ Македонски Ελληνικά አማርኛ Malagasyالشرح
ណាពី ﷺ លោកបានជំរុញឲ្យធ្វើទង្វើល្អ ហើយមិនត្រូវមើលស្រាលចំពោះទង្វើល្អនោះឡើយ សូម្បីវាតិចតួចក៏ដោយ ក្នុងចំណោមនោះ គឺការមានទឹកមុខញញឹមពេលជួបគ្នា។ ដូចនេះ គប្បីលើជនមូស្លីមត្រូវយកចិត្តទុកដាក់ចំពោះវា ត្បិតការញញឹម គឺបង្កើននូវមិត្តភាពនិងភាពស្និទ្ធស្នាលជាមួយបងប្អូនមូស្លីម ហើយនាំមកនូវសុភមង្គល និងរីករាយនៅក្នុងចិត្តរបស់គេ។فوائد الحديث
ឧត្តមភាពនៃការមានក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមករវាងអ្នកមូស្លីម និងការមានទឹកមុខញញឹមរីករាយពេលជួបគ្នា។
ភាពពេញលេញនៃច្បាប់ឥស្លាម ហើយវានាំមកនូវប្រការទាំងឡាយដែលផ្តល់ផលប្រយោជន៍ដល់អ្នកមូស្លីម និងធ្វើឲ្យពួកគេរួបរួមសាមគ្គីគ្នា។
ជំរុញឲ្យធ្វើទង្វើល្អ ទោះបីទង្វើនោះតិចតួចក៏ដោយ។
លើកទឹកចិត្តឲ្យផ្តល់ភាពរីករាយដល់អ្នកមូស្លីម ព្រោះការធ្វើដូចនោះ គឺបញ្ជាក់ពីក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមករវាងពួកគេ។