إعدادات العرض
“មិនចូលឋានសួគ៌ឡើយអ្នកដែលកាត់ផ្ដាច់ចំណងសាច់សាលោហិត”។
“មិនចូលឋានសួគ៌ឡើយអ្នកដែលកាត់ផ្ដាច់ចំណងសាច់សាលោហិត”។
អំពី ជូពៃរ៍ ពិន មុតអ៊ិម رضي الله عنه ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “មិនចូលឋានសួគ៌ឡើយអ្នកដែលកាត់ផ្ដាច់ចំណងសាច់សាលោហិត”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ bm Македонски Ελληνικά አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលកាត់ផ្ដាច់ពីសាច់សាលោហិតរបស់ខ្លួននូវសិទ្ធិទាំងឡាយដែលចាំបាច់លើពួកគេត្រូវទទួលបាន ឬធ្វើទុកបុកម្នេញនិងប្រព្រឹត្តទង្វើមិនគប្បីចំពោះពួកគេ គឺជននោះសក្តិសមនឹងការមិនបានចូលឋានសួគ៌។فوائد الحديث
ការកាត់ផ្ដាច់ចំណងសាច់សាលោហិត គឺជាបាបកម្មធំមួយក្នុងចំណោមបាបកម្មធំទាំងឡាយ។
ការភ្ជាប់ចំណងសាច់សាលោហិត គឺអាស្រ័យទៅតាមអ្វីដែលគេស្គាល់ជាទូទៅ ហើយវាអាចខុសគ្នាទៅតាមទីកន្លែង ពេលវេលា និងបុគ្គល។
ការភ្ជាប់ចំណងសាច់សាលោហិតអាចធ្វើឡើងតាមរយៈការទៅសួរសុខទុក្ខ ការបរិច្ចាគទាន ការធ្វើល្អទៅកាន់ពួកគេ ការសួរសុខទុក្ខពេលដែលពួកគេមានជំងឺ ការប្រើពួកគេឲ្យធ្វើល្អនិងហាមឃាត់ពួកគេពីទង្វើអាក្រក់ ហើយនិងប្រការផ្សេងៗទៀត។
សាច់ញាតិដែលជាប់ខ្សែស្រឡាយកាន់តែជិត ការកាត់ផ្តាច់ចំណងសាច់សាលោហិតពីពួកគេមានបាបកម្មកាន់តែធំ។