إعدادات العرض
“ជនណាដែលមិនមានក្តីមេត្តាករុណាចំពោះមនុស្សលោក អល់ឡោះជាម្ចាស់ក៏មិនមានក្តីមេត្តាករុណាចំពោះគេវិញដែរ”។
“ជនណាដែលមិនមានក្តីមេត្តាករុណាចំពោះមនុស្សលោក អល់ឡោះជាម្ចាស់ក៏មិនមានក្តីមេត្តាករុណាចំពោះគេវិញដែរ”។
អំពី ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលមិនមានក្តីមេត្តាករុណាចំពោះមនុស្សលោក អល់ឡោះជាម្ចាស់ក៏មិនមានក្តីមេត្តាករុណាចំពោះគេវិញដែរ”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ bm Македонски Ελληνικά አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អ្នកដែលមិនមានក្តីមេត្តាករុណាចំពោះមនុស្សលោក អល់ឡោះជាម្ចាស់ក៏មិនមានក្តីមេត្តាករុណាចំពោះគេវិញដូចគ្នា។ ដូចនេះ ក្តីមេត្តាករុណារបស់ខ្ញុំបម្រើអល់ឡោះចំពោះសត្វលោករបស់ទ្រង់ គឺជាមូលហេតុដ៏ចម្បងមួយដើម្បីទទួលបាននូវក្តីមេត្តាករុណាពីអល់ឡោះជាម្ចាស់។فوائد الحديث
ក្តីមេត្តាករុណាទាមទារឲ្យមានចំពោះគ្រប់ភាវៈទាំងអស់។ ក៏ប៉ុន្តែណាពី ﷺ លោកបានលើកយកមនុស្សមករំលឹកក្នុងហាទីស្ហនេះដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះពួកគេ។
អល់ឡោះទ្រង់ជាម្ចាស់ដ៏មហាមេត្តាករុណាបំផុត ហើយទ្រង់មានក្តីមេត្តាករុណាចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលមានចិត្តមេត្តា ពីព្រោះការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។
ក្តីមេត្តាករុណាចំពោះមនុស្ស គឺគ្របដណ្តប់លើការធ្វើល្អចំពោះពួកគេ ការពារគ្រោះថ្នាក់ពីពួកគេ និងប្រាស្រ័យទាក់ទងជាមួយពួកគេដោយល្អប្រសើរ។
التصنيفات
Praiseworthy Morals