إعدادات العرض
“ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះឡើយ។ អ្នកដែលអធ្យាស្រ័យឲ្យគេ…
“ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះឡើយ។ អ្នកដែលអធ្យាស្រ័យឲ្យគេ អល់ឡោះនឹងបន្ថែមនូវភាពខ្លាំងដល់ជននោះ។ ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ ទ្រង់នឹងលើកតម្កើងរូបគេ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះឡើយ។ អ្នកដែលអធ្យាស្រ័យឲ្យគេ អល់ឡោះនឹងបន្ថែមនូវភាពខ្លាំងដល់ជននោះ។ ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ ទ្រង់នឹងលើកតម្កើងរូបគេ”។
[صحيح] [رواه مسلم]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Kurdî Hausa Português മലയാളം မြန်မာ ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands తెలుగు Kiswahili தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ Македонски bm Ελληνικά አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះ ឬថមថយឡើយ។ ផ្ទុយទៅវិញ វាជួយការពារទ្រព្យនោះពីគ្រោះអាក្រក់ផ្សេងៗ ហើយអល់ឡោះនឹងផ្តល់ជំនួសដល់អ្នកដែលបរិច្ចាគនោះនូវប្រការល្អដ៏ធំធេងដែលជាហេតុនាំឲ្យទ្រព្យនោះកាន់តែកើនថែមទៀត ពុំមែនថយចុះឡើយ។ ហើយអ្នកដែលចេះអធ្យាស្រ័យឲ្យអ្នកដទៃខណៈរូបគេមានលទ្ធភាពតបត ឬដាក់ទោសជននោះ អល់ឡោះជាម្ចាស់នឹងបន្ថែមឲ្យគេនូវភាពខ្លាំងក្លា និងភាពខ្លាំងពូកែ។ ហើយអ្នកដែលឱនលំទោន បន្ទាបខ្លួនដើម្បីអល់ឡោះ ពុំមែនដោយសារតែខ្លាចនរណាម្នាក់ ដើម្បីយកចិត្តពួកគេ ឬចង់បានផលប្រយោជន៍ពីពួកគេ នោះអល់ឡោះជាម្ចាស់នឹងតបស្នងដល់រូបគេនូវកិត្តិយស និងភាពខ្ពង់ខ្ពស់។فوائد الحديث
ប្រការល្អ និងជោគជ័យ គឺស្ថិតនៅលើការអនុវត្តតាមច្បាប់បញ្ញត្តិឥស្លាម និងការសាងអំពើល្អ ទោះបីជាមនុស្សមួយចំនួនគិតថា វាខុសពីនោះក៏ដោយ។
التصنيفات
Voluntary Charity