“គ្មានទេការរៀបអាពាហ៍ពិពាហ៍ លើកលែងតែមានវ៉ើលី(អាណាព្យាបាលខាងកូនស្រី)”។

“គ្មានទេការរៀបអាពាហ៍ពិពាហ៍ លើកលែងតែមានវ៉ើលី(អាណាព្យាបាលខាងកូនស្រី)”។

អំពី អាពូមូសា رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានទេការរៀបអាពាហ៍ពិពាហ៍ លើកលែងតែមានវ៉ើលី(អាណាព្យាបាលខាងកូនស្រី)”។

[صحيح] [رواه أبو داود والترمذي وابن ماجه وأحمد]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការរៀបអាពាហ៍ពិពាហ៍ គឺមិនត្រឹមត្រូវនោះឡើយ លុះត្រាតែមានវ៉ើលី(អាណាព្យាបាលខាងកូនស្រី)ជាអ្នករៀបចំកិច្ចសន្យាអាពាហ៍ពិពាហ៍។

فوائد الحديث

វ៉ើលី(អាណាព្យាបាលខាងកូនស្រី) គឺជាលក្ខខណ្ឌមួយដើម្បីឲ្យអាពាហ៍ពិពាហ៍មានលក្ខណៈត្រឹមត្រូវ។ ដូចនេះ ប្រសិនបើអាពាហ៍ពិពាហ៍ណាមួយកើតឡើងដោយគ្មានវ៉ើលី ឬស្ត្រីរៀបអាពាហ៍ពិពាហ៍ដោយខ្លួនឯង ការរៀបអាពាហ៍ពិពាហ៍នោះមិនត្រឹមត្រូវឡើយ។

វ៉ើលី ឬអាណាព្យាបាលកូនស្រី គឺជាបុរសដែលជាប់សាច់ញាតិនឹងកូនស្រី(កូនក្រមុំ)ជិតជាងគេ។ ដូចនេះ វ៉ើលីដែលជាសាច់ឆ្ងាយមិនអាចរៀបអាពាហ៍ពិពាហ៍ឲ្យកូនស្រីបានឡើយក្នុងពេលដែលមានសាច់ញាតិដែលជាប់ខ្សែជិតជាង។

លក្ខខណ្ឌចំពោះវ៉ើលី៖ ជាបុរស ដែលគ្រប់អាយុ មានសតិបញ្ញាពេញលេញ និងមានចំណេះដឹង ទាក់ទងនឹងរឿងរ៉ាវអាពាហ៍ពិពាហ៍ និងមានសាសនាដូចគ្នានឹងនារីដែលស្ថិតក្រោមការគ្រប់គ្រងរបស់គេ។ ដូចនេះ ជនណាដែលមិនមានលក្ខណៈសម្បត្តិទាំងនេះទេ គឺរូបគេពុំអាចធ្វើជាវ៉ើលីឬអាណាព្យាបាលកូនស្រីក្នុងការធ្វើកិច្ចសន្យាអាពាហ៍ពិពាហ៍(អាកត់នីកាស)បានឡើយ។

التصنيفات

Marriage