“ជនណាដែលចាកចេញពីការគោរពតាម(មេដឹកនាំ) និងចាកចេញពីសហគមន៍មូស្លីម រួចមករូបគេបានស្លាប់…

“ជនណាដែលចាកចេញពីការគោរពតាម(មេដឹកនាំ) និងចាកចេញពីសហគមន៍មូស្លីម រួចមករូបគេបានស្លាប់ គឺរូបគេស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចាកចេញពីការគោរពតាម(មេដឹកនាំ) និងចាកចេញពីសហគមន៍មូស្លីម រួចមករូបគេបានស្លាប់ គឺរូបគេស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)។ ហើយជនណាដែលប្រយុទ្ធក្រោមផ្ទាំងបដាខ្វាក់ ដែលកើតឡើងដោយសារក្រុមជ្រុលនិយម អំពាវនាវឱ្យប្រយុទ្ធ ឬដើម្បីគាំទ្រក្រុមជ្រុលនិយម រួចជននោះត្រូវបានគេសម្លាប់ គឺរូបគេស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា។ ហើយជនណាដែលចេញបះបោរប្រឆាំងនឹងប្រជាជាតិរបស់ខ្ញុំដោយរូបគេសម្លាប់ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់ ហើយរូបគេមិនគេចពីអ្នកមានជំនឿក្នុងចំណោមពួកគេ និងមិនអនុវត្តតាមកិច្ចព្រមព្រៀងចំពោះអ្នកដែលមានកិច្ចព្រមព្រៀង គឺរូបគេមិនមែនជាក្រុមរបស់ខ្ញុំនោះទេ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ជនណាដែលចាកចេញពីការគោរពតាមថ្នាក់ដឹកនាំ និងបំបែកខ្លួនចេញពីសហគមន៍មូស្លីមដែលបានយល់ព្រមសន្យាភក្តីភាពលើការជ្រើសតាំងមេដឹកនាំរបស់ខ្លួន រួចមករូបគេបានស្លាប់ក្នុងស្ថានភាពដែលបះបោរ និងមិនគោរពតាមមេដឹកនាំដូច្នោះ គឺរូបគេ ស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)។ ពួកគេគឺជាអ្នកដែលមិនគោរពតាមមេដឹកនាំរបស់ខ្លួនឡើយ ហើយក៏មិនរួបរួមគ្នាជាក្រុមតែមួយនោះដែរ។ ផ្ទុយទៅវិញ ពួកគេបែងចែកគ្នាជាក្រុមៗ និងជាបក្សជាពួកដោយពួកគេកាប់សម្លាប់គ្នាទៅវិញទៅមក។ . ហើយណាពី ﷺ លោកបានប្រាប់ទៀតថា ជនណាដែលប្រយុទ្ធក្រោមទង់ដែលមិនមានភាពច្បាស់លាស់រវាងពិត និងមិនពិត ពួកគេខឹងសម្បាឬស្អប់ខ្ពើមគ្នាព្រោះតែការជ្រុលនិយមចំពោះក្រុម ឬកុលសម្ព័ន្ធរបស់ពួកគេ មិនមែនដើម្បីការពារសាសនា និងភាពសច្ចៈឡើយ។ រូបគេប្រយុទ្ធគ្នាក្នុងភាពជ្រុលនិយមគ្មានមូលដ្ឋានចំណេះដឹង។ ក្រោយមក រូបគេត្រូវបានគេសម្លាប់ក្នុងស្ថានភាពបែបនេះ នោះគេនឹងស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជាដែរ។ ដូចគ្នាដែរ ជនណាដែលចេញបះបោរប្រឆាំងនឹងប្រជាជាតិរបស់ណាពី ﷺ ដោយរូបគេសម្លាប់ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់ ហើយរូបគេមិនខ្វល់ចំពោះទង្វើដែលរូបគេបានប្រព្រឹត្ត និងមិនខ្លាចចំពោះទណ្ឌកម្មនៃការសម្លាប់អ្នកមានជំនឿ ព្រមទាំងមិនបំពេញតាមកិច្ចព្រមព្រៀងចំពោះអ្នកដែលមានកិច្ចព្រមព្រៀងក្នុងចំណោមពួកគ្មានជំនឿ ឬមេដឹកនាំឡើយ ដោយលុបចោលកិច្ចព្រមព្រៀងជាមួយពួកគេ។ ដែលនេះ គឺជាអំពើបបាបដ៏ធំមួយ។ ជនណាហើយដែលបានធ្វើដូច្នោះ ជាការពិតណាស់ រូបគេសក្តិសមហើយនឹងទទួលនូវការព្រមានដ៏ធ្ងន់ធ្ងរនេះ។

فوائد الحديث

ការគោរពតាមមេដឹកនាំ គឺជាកាតព្វកិច្ចចំពោះអ្វីដែលមិនមែនជាអំពើល្មើសចំពោះអល់ឡោះ។

ហាទីស្ហខាងលើនេះ គឺព្រមានយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលចេញប្រឆាំងនឹងមេដឹកនាំ និងបំបែកខ្លួនចេញពីសហគមន៍មូស្លីម ។ ជនណាដែលស្លាប់ក្នុងស្ថានភាពបែបនេះ គឺរូបគេស្លាប់នៅលើមាគ៌ានៃពួកសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)។

ក្នុងហាទីស្ហខាងលើ គឺហាមឃាត់ពីការប្រយុទ្ធគ្នាដោយសារការប្រកាន់និយម។

ចាំបាច់ត្រូវអនុវត្តតាមកិច្ចព្រមព្រៀងទាំងឡាយ។

ការគោរពតាម និងការប្រកាន់ខ្ជាប់នូវការរួបរួមជាមួយគ្នា គឺនាំមកនូវភាពល្អប្រសើរ សន្តិភាព និងស្ថេរភាព។

ហាមឃាត់ពីការប្រដូចខ្លួននឹងស្ថានភាពក្រុមមនុស្សសម័យកាលអវិជ្ជា។

បង្គាប់ប្រើឲ្យមានការរួបរួមគ្នា។

التصنيفات

Rebelling against the Muslim Ruler