គ្មានទេការបួសសម្រាប់អ្នកដែលបួសពេញមួយឆ្នាំនោះ។ បួសរយៈពេលបីថ្ងៃ(ក្នុងមួយខែ) ស្មើនឹងការបួសពេញមួយឆ្នាំ”។

គ្មានទេការបួសសម្រាប់អ្នកដែលបួសពេញមួយឆ្នាំនោះ។ បួសរយៈពេលបីថ្ងៃ(ក្នុងមួយខែ) ស្មើនឹងការបួសពេញមួយឆ្នាំ”។

អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍៖ “តើអ្នកពិតជាបួសពេញមួយឆ្នាំ និងឈរសឡាតពេញមួយយប់មែនទេ”? ខ្ញុំបានឆ្លើយថា៖ បាទ។ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកធ្វើបែបនេះ ភ្នែកនឹងស្លក់ស្លាំង ហើយរាងកាយនឹងខ្សោយកម្លាំង។ គ្មានទេការបួសសម្រាប់អ្នកដែលបួសពេញមួយឆ្នាំនោះ។ បួសរយៈពេលបីថ្ងៃ(ក្នុងមួយខែ) ស្មើនឹងការបួសពេញមួយឆ្នាំ”។ ខ្ញុំបាននិយាយថា៖ ខ្ញុំមានលទ្ធភាពអាចធ្វើបានច្រើនជាងនេះ។ លោកបានមានប្រសាសន៍ថា៖ “ដូច្នេះ ចូរអ្នកបួសដូចការបួសរបស់ណាពីទើវូទ អាឡៃហ៊ិស្សាឡាម។ លោកបួសមួយថ្ងៃ ផ្អាកមួយថ្ងៃ ហើយលោកមិនដែលរត់គេចពេលជួបសត្រូវឡើយ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ បានទទួលដំណឹងថា អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما តែងបួសជាប់រហូតដោយមិនផ្អាកនោះឡើយរយៈពេលពេញមួយឆ្នាំ ហើយគាត់ឈរសឡាតពេញមួយយប់ទល់ភ្លឺដោយមិនដេកឡើយ។ ពេលនោះ ណាពី ﷺ បានហាមឃាត់គាត់ពីការធ្វើបែបនេះ ហើយលោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ចូរអ្នកបួសផង ឈប់ផង ហើយចូរអ្នកសឡាតផង និងដេកផង។ លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ប្រសិនបើអ្នកធ្វើបែបនេះ ការមើលរបស់អ្នកនឹងចុះខ្សោយ និងភ្នែកនឹងស្លក់ស្លាំង ហើយរាងកាយរបស់អ្នកនឹងនឿយហត់ និងខ្សោយកម្លាំង។ គ្មានទេការបួសសម្រាប់អ្នកដែលបួសពេញមួយឆ្នាំនោះ ដោយគេមិនទទួលបានផលបុណ្យនៃការបួសនោះឡើយ ព្រោះតែការប្រឆាំងនឹងប្រការដែលគេហាមឃាត់។ បន្ទាប់មក លោកបានណែនាំគាត់ឲ្យបួសរយៈពេលបីថ្ងៃក្នុងមួយខែ នោះវាស្មើនឹងការបួសពេញមួយឆ្នាំ ព្រោះថាការបួសមួយថ្ងៃស្មើនឹងដប់ថ្ងៃ ដែលជាកើនឡើងទ្វេដងតិចជាងគេបំផុតសម្រាប់ទង្វើកុសល។ អាប់ទុលឡោះ បាននិយាយថា៖ ពិតណាស់ ខ្ញុំមានលទ្ធភាពអាចធ្វើបានច្រើនជាងនេះ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ បើដូច្នេះ ចូរអ្នកបួសដូចការបួសរបស់ណាពីទើវូទ អាឡៃហ៊ិស្សាឡាម ដែលជាការបួសដែលប្រសើរជាងគេបំផុត។ លោកបួសមួយថ្ងៃ ផ្អាកមួយថ្ងៃ ហើយលោកមិនដែលរត់គេចពេលជួបសត្រូវឡើយ ព្រោះការបួសរបស់លោកមិនបានធ្វើឱ្យរាងកាយរបស់ចុះខ្សោយនោះទេ។

فوائد الحديث

ការបួសបីថ្ងៃក្នុងមួយខែជារៀងរាល់ខែ ប្រៀបដូចជាការបួសពេញមួយឆ្នាំ។ នោះក៏ព្រោះតែទង្វើល្អមួយទទួលបានផលបុណ្យដប់ដង។ ដូចនេះ បីថ្ងៃស្មើនឹងសាមសិបថ្ងៃ។ ហេតុនេះ ប្រសិនបើគេបួសបីថ្ងៃក្នុងមួយខែ គឺដូចជាគេបួសពេញមួយឆ្នាំដូច្នោះដែរ។

ក្នុងចំណោមវិធីសាស្ត្រនៃការអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់ គឺការលើកទឹកចិត្តឱ្យធ្វើអំពើល្អ និងរំលឹកពីផលបុណ្យនៃអំពើល្អ ហើយប្រកាន់ខ្ជាប់នូវអំពើល្អនោះ។

អាល់ខត់តពី បាននិយាយថា៖ ការសន្និដ្ឋាននៃរឿងរបស់អាប់ទុលឡោះ ពិន អាំរ៍ គឺថា អល់ឡោះជាម្ចាស់មិនបានបង្គាប់ប្រើឱ្យខ្ញុំបម្រើរបស់ទ្រង់គោរពសក្ការៈទៅចំពោះទ្រង់ដោយការបួសតែមួយមុខនោះទេ ប៉ុន្តែដោយការគោរពសក្ការៈផ្សេងៗជាច្រើនទៀតផងដែរ។ ដូចនេះ ប្រសិនបើគេចំណាយកម្លាំងទាំងអស់តែទៅលើការបួសតែមួយមុខ នោះគេនឹងមានការខ្វះខាត ឬធ្វេសប្រហែសចំពោះការគោរពសក្ការៈផ្សេងទៀត។ ដូចនេះ ជាការប្រសើរ គឺត្រូវរអនុវត្តការបួសក្នុងកម្រិតល្មម ដើម្បីរក្សាកម្លាំងខ្លះសម្រាប់ការគោរពសក្ការៈផ្សេងទៀត។ នេះគឺត្រូវបានចង្អុលបង្ហាញដោយប្រសាសន៍របស់ណាពី ﷺ ដោយលោកបានលើកឡើងពីណាពីទើវូទថា៖ “ហើយលោកមិនដែលរត់គេចពេលជួបសត្រូវឡើយ” ដោយសារតែលោកទទួលបានកម្លាំងពីការមិនបួសតម ដើម្បីជាប្រយោជន៍ដល់ការតស៊ូក្នុងមាគ៌ាអល់ឡោះ(ជីហាត)។

ហាមឃាត់ការដាក់បន្ទុកលើខ្លួនជ្រុលហួសហេតុនៅក្នុងការគោរពសក្ការៈ។ ប្រការល្អ គឺការប្រកាន់ខ្ជាប់តាមស៊ុណ្ណះ។

តាមទស្សនៈរបស់សាសនវិទូអ៊ីស្លាមភាគច្រើន ការបួសពេញមួយឆ្នាំ គឺមិនល្អនោះទេ(ម៉ាក្រុះ) ហើយអាចក្លាយជាប្រការដែលគេហាមឃាត់(ហារ៉ាំ) ប្រសិនបើគេដាក់បន្ទុកលើខ្លួនឯងខ្លាំងពេក រហូតធ្វើឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងមិនពេញចិត្តស៊ុណ្ណះណាពី ﷺ ហើយជឿថា អ្វីផ្សេងក្រៅពីស៊ុណ្ណះរបស់លោក គឺប្រសើរជាង។

التصنيفات

Voluntary Fasting