إعدادات العرض
“قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។…
“قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។ វានឹងការពារអ្នកពីគ្រប់អ្វីៗទាំងអស់”។
អំពី អាប់ទុលឡោះ ពិន ឃូពែប رضي الله عنه ពិតណាស់គាត់បាននិយាយថា៖ នាយប់មួយដែលមានភ្លៀងធ្លាក់ និងងងឹតខ្លាំង ពួកយើងបានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ ដើម្បីឲ្យលោក(ធ្វើជាអ៊ីម៉ាំ)ដឹកនាំពួកយើងសឡាត។ គាត់បានបន្តថា៖ ពេលនោះ ខ្ញុំក៏ទៅទាន់លោក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកសូត្រ”។ ពេលនោះ ខ្ញុំក៏សួរថា៖ តើខ្ញុំត្រូវសូត្រអ្វី? លោកបានមានប្រសាសន៍ថា៖ “قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។ វានឹងការពារអ្នកពីគ្រប់អ្វីៗទាំងអស់”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Kiswahili پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof ქართული Magyar Moore Українська Shqip Македонски Azərbaycan አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbek Italianoالشرح
សហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ គឺអាប់ទុលឡោះ ពិន ឃូពែប رضي الله عنه បានប្រាប់ថា នាយប់មួយដែលមានភ្លៀងធ្លាក់ជោកជាំ និងងងឹតខ្លាំង ពួកគាត់បានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ ដើម្បីឲ្យលោកធ្វើជាអ៊ីម៉ាំដឹកនាំពួកគាត់សឡាត ហើយពួកគាត់ក៏បានជួបលោក។ ពេលនោះ ណាពី ﷺ បានមានប្រសាសន៍ទៅកាន់គាត់ថា៖ ចូរអ្នកសូត្រ ប៉ុន្តែគាត់មិនបានសូត្រអ្វីឡើយ។ ណាពី ﷺ លោកបានមានប្រសាសន៍ម្តងទៀត ហើយអាប់ទុលឡោះក៏សួរថា៖ តើខ្ញុំត្រូវសូត្រអ្វីទៅ ឱរ៉ស៊ូលុលឡោះ? ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ចូរអ្នកសូត្រស៊ូរ៉ោះអាល់អៀខ្លើស និង អាល់មូអាវវីហ្សាតាន(ស៊ូរ៉ោះអាល់ហ្វាឡឹក និងស៊ូរ៉ោះអាន់ណាស) នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង នោះវានឹងថែរក្សាអ្នកពីរាល់ប្រការអាក្រក់ទាំងឡាយ និងការពារអ្នកពីរាល់ប្រការអាក្រក់ទាំងឡាយ។فوائد الحديث
ស៊ូណិតសូត្រស៊ូរ៉ោះអាល់អៀខ្លើស ស៊ូរ៉ោះអាល់ហ្វាឡឹក និងស៊ូរ៉ោះអាន់ណាស នៅពេលព្រឹក និងពេលល្ងាច ហើយពិតណាស់ វាអាចការការពារពីរាល់ប្រការអាក្រក់ទាំងឡាយ។
បញ្ជាក់ពីឧត្តមភាពនៃការសូត្រស៊ូរ៉ោះអាល់អៀខ្លើស និង អាល់មូអាវវីហ្សាតាន(ស៊ូរ៉ោះអាល់ហ្វាឡឹក និងស៊ូរ៉ោះអាន់ណាស)។
التصنيفات
Morning and Evening Dhikr