إعدادات العرض
តើពុំមែនទេឬ អ្នកដែលឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ…
តើពុំមែនទេឬ អ្នកដែលឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ
អំពី កតាហ្ទះ រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយប្រាប់ពួកយើងថា៖ ពិតណាស់ មានបុរសម្នាក់បានសួរថា៖ ឱណាពីរបស់អល់ឡោះ! តើគេប្រមូលផ្តុំអ្នកគ្មានជំនឿ(នៅថ្ងៃបរលោក)ឲ្យដើរនឹងមុខយ៉ាងដូចម្តេចទៅ? លោកបានមានប្រសាសន៍ថា៖ “តើពុំមែនទេឬ អ្នកដែលឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ”? កតាហ្ទះបាននិយាយថា៖ ពិតមែនហើយ ដោយសារមហាខ្លាំងពូកែនៃព្រះអម្ចាស់របស់យើង។
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Kurdî Wolof Moore Soomaali Français Oromoo Українська Tagalog Azərbaycan தமிழ் Deutsch bm ქართული Português Македонски Magyar Русский 中文 فارسی Malagasyالشرح
មានគេសួរណាពី ﷺ ថា តើគេប្រមូលផ្តុំអ្នកគ្មានជំនឿឲ្យដើរនឹងមុខនៅថ្ងៃបរលោកយ៉ាងដូចម្តេចទៅ? ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើពុំមែនទេឬ អល់ឡោះជាម្ចាស់ដែលជាអ្នកអាចឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ទ្រង់ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ? ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើរាល់អ្វីៗទាំងអស់។فوائد الحديث
ភាពទាបថោករបស់ពួកគ្មានជំនឿនៅថ្ងៃបរលោកដោយពួកគេដើរនឹងមុខរបស់ខ្លួន។