إعدادات العرض
“នៅសម័យកាលចុងក្រោយនៃប្រជាជាតិរបស់ខ្ញុំ(កៀកនឹងថ្ងៃបរលោក)…
“នៅសម័យកាលចុងក្រោយនៃប្រជាជាតិរបស់ខ្ញុំ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សជាច្រើននិយាយប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នក ក៏ដូចជាជីដូនជីតារបស់ពួកអ្នកមិនធ្លាប់ដែលឮ។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ”។
អំពី អាពូហ៊ូរ៉យរ៉ោះ អំពីរ៉ស៊ូលុលឡោះ ﷺ ពិតណាស់លោកបានមានប្រសាសន៍ថា៖ “នៅសម័យកាលចុងក្រោយនៃប្រជាជាតិរបស់ខ្ញុំ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សជាច្រើននិយាយប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នក ក៏ដូចជាជីដូនជីតារបស់ពួកអ្នកមិនធ្លាប់ដែលឮ។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ”។
[صحيح] [رواه مسلم]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa తెలుగు Kiswahili پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली മലയാളം Bosanski ಕನ್ನಡ Kurdî Română Shqip Soomaali Српски Українська Wolof Tagalog Moore தமிழ் Azərbaycan فارسی ქართული 中文 Magyar Português Deutsch Македонски Русский bm Malagasy Oromooالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅសម័យកាលចុងក្រោយនៃប្រជាជាតិរបស់លោក(កៀកនឹងថ្ងៃបរលោក) នឹងលេចឡើងនូវមនុស្សជាច្រើនដែលប្រឌិតនូវពាក្យភូតកុហក ហើយពួកគេនិយាយនូវអ្វីដែលពុំធ្លាប់មាននរណាម្នាក់ពីមុនមកនិយាយដោយពួកគេនិយាយប្រាប់នូវហាទីស្ហភូតកុហក និងប្រឌិតជាច្រើន។ ហើយណាពី ﷺ លោកបានបង្គាប់ប្រើពួកយើងឲ្យចាកឆ្ងាយពីពួកគេ កុំអង្គុយជាមួយពួកគេ និងកុំស្តាប់ហាទីស្ហពីពួកគេ ដើម្បីកុំឲ្យពួកយើងទទួលយកនូវហាទីស្ហភូតកុហក និងប្រឌិតទាំងនោះចូលក្នុងខ្លួន រួចមកមិនអាចជម្រះវាចេញបាន។فوائد الحديث
ហាទីស្ហនេះ គឺជាសញ្ញាមួយក្នុងចំណោមសញ្ញានៃភាពជាណាពី ដោយណាពី ﷺ លោកបានប្រាប់នូវអ្វីដែលនឹងកើតឡើងចំពោះប្រជាតិរបស់លោក ហើយវាពិតជាបានកើតឡើងមែនដូចអ្វីដែលលោកបានប្រាប់។
ចៀសឆ្ងាយពីពួកដែលនិយាយបំផ្លើសកុហកទៅលើរ៉ស៊ូលុលឡោះ ﷺ និងទៅលើសាសនាឥស្លាម ហើយមិនត្រូវស្តាប់ពាក្យភូតកុហករបស់ពួកគេឡើយ។
ប្រុងប្រយ័ត្នចំពោះការទទួលយកហាទីស្ហណាមួយ ឬចែករំលែកហាទីស្ហណាមួយ លើកលែងតែក្រោយពីបានបញ្ជាក់ពីភាពត្រឹមត្រូវរបស់វា។