“ពិតប្រាកដណាស់ លោកិយនេះ គឺផ្អែមល្ហែម និងមានពណ៌ខៀវស្រងាត់…

“ពិតប្រាកដណាស់ លោកិយនេះ គឺផ្អែមល្ហែម និងមានពណ៌ខៀវស្រងាត់ ហើយអល់ឡោះជាអ្នកដែលឲ្យពួកអ្នករស់នៅលើផែនដីនេះដោយគ្រប់គ្រងតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទ្រង់មើលថា តើពួកអ្នកធ្វើយ៉ាងដូចម្តេច។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយ និងត្រូវប្រុងប្រយ័ត្នចំពោះស្ត្រី

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ លោកិយនេះ គឺផ្អែមល្ហែម និងមានពណ៌ខៀវស្រងាត់ ហើយអល់ឡោះជាអ្នកដែលឲ្យពួកអ្នករស់នៅលើផែនដីនេះដោយគ្រប់គ្រងតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទ្រង់មើលថា តើពួកអ្នកធ្វើយ៉ាងដូចម្តេច។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយ និងត្រូវប្រុងប្រយ័ត្នចំពោះស្ត្រី។ ជាការពិតណាស់ ការសាកល្បងមុនគេបង្អស់ចំពោះអម្បូរអ៊ីស្រាអែល គឺចំពោះបញ្ហាស្ត្រី”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជីវិតលោកិយនេះមានរសជាតិផ្អែមល្ហែម និងមានភាពស្រស់បំព្រង។ មនុស្សតែងតែត្រូវបានបោកបញ្ឆោតនឹងលោកិយ និងធ្លាក់ចូលទៅក្នុងវា ហើយនិងចាត់ទុកវាជាគោលដៅដ៏ធំបំផុតរបស់ពួកគេ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានឱ្យពួកយើងគ្រប់គ្រងបន្តវេនគ្នាក្នុងជីវិតលោកិយនេះពីមួយជំនាន់ទៅមួយជំនាន់ដើម្បីទ្រង់មើលថា តើពួកយើងនឹងធ្វើយ៉ាងដូចម្តេច? តើពួកយើងស្តាប់បង្គាប់ទ្រង់ ឬក៏ប្រឆាំងនឹងទ្រង់? បន្ទាប់មក ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ចូរពួកអ្នកប្រុងប្រយ័ត្នកុំឱ្យទ្រព្យសម្បត្តិ និងគ្រឿងលម្អនៃលោកិយនេះបោកបញ្ឆោតពួកអ្នកដែលអាចនាំឱ្យពួកអ្នកបោះបង់នូវអ្វីដែលអល់ឡោះទ្រង់បានបង្គាប់ ហើយធ្វើនូវអ្វីដែលទ្រង់បានហាមឃាត់។ ហើយក្នុងចំណោមភាពវឹកវរក្នុងលោកិយដែលចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុតនោះ គឺភាពវឹកវរដែលបណ្តាលមកពីស្ត្រី ព្រោះវាជាភាពវឹកវរដំបូងគេបង្អស់ដែលកើតឡើងចំពោះអម្បូរអ៊ីស្រាអែល។

فوائد الحديث

ជំរុញឱ្យប្រកាន់ខ្ជាប់នឹងការកោតខ្លាចអល់ឡោះ ហើយមិនត្រូវឈ្លក់វង្វេងនឹងភាពស្រស់បំព្រងនៃលោកិយឡើយ។

ត្រូវប្រុងប្រយ័ត្នចំពោះភាពវឹកវរដែលបណ្តាលមកពីស្ត្រី ដូចជាការសម្លឹងមើល ឬធ្វើប្រហែសចំពោះការឲ្យពួកនាងនៅលាយឡំជាមួយបុរសនឹងដែលអាចរៀបការនឹងគ្នាបាន ក៏ដូចជាប្រការផ្សេងៗទៀត។

ភាពវឹកវរដែលបណ្តាលមកពីស្ត្រីស្ថិតក្នុងចំណោមភាពវឹកវរដ៏ធំបំផុតមួយនៅក្នុងលោកិយនេះ។

ត្រូវយកជាមេរៀន និងយកជាបទពិសោធចំពោះអ្វីដែលបានកើតឡើងចំពោះប្រជាជាតិមុនៗ ព្រោះថាអ្វីដែលបានកើតឡើងចំពោះអម្បូរអ៊ីស្រាអែល ក៏អាចកើតឡើងចំពោះអ្នកផ្សេងទៀតដូចគ្នាដែរ។

ភាពវឹកវរដែលបណ្តាលមកពីស្ត្រី ប្រសិនបើជាភរិយា នាងអាចបន្ទុកលើប្តីរបស់នាងប្តីលើការចំណាយលើសពីសមត្ថភាពរបស់ខ្លួនដែលធ្វើឱ្យរូបគេរវល់មិនអាចស្វែងរកកិច្ចការសាសនា និងជំរុញឱ្យរូបគេដេញតាមស្វែងរកប្រយោជន៍លោកិយ។ ប្រសិនបើជាស្ត្រីដទៃដែលអាចរៀបការ ភាពវឹកវររបស់ពួកនាងគឺតាមរយៈការញុះញង់បុរស និងទាញពួកគេចេញពីផ្លូវត្រឹមត្រូវ នៅពេលពួកនាងចេញក្រៅ និងលាយឡំជាមួយបុរស ជាពិសេសនៅពេលពួកនាងមិនបិទបាំងមុខ ហើយតុបតែងខ្លួនបង្ហាញសម្រស់។ នេះអាចនាំឱ្យមានការប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់កម្រិត។ ដូច្នេះ អ្នកមានជំនឿត្រូវពឹងផ្អែកលើអល់ឡោះ និងសុំការការពារពីទ្រង់ឱ្យរួចផុតពីភាពវឹកវររបស់ពួកនាង។

التصنيفات

Rulings of Women, Condemning Love of the World