إعدادات العرض
“ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ
“ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការទាំងនោះមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ការប្រើមន្ដអាគម ការសម្លាប់ជីវិតដែលអល់ឡោះហាមឃាត់ លើកលែងតែដោយស្របច្បាប់ ការស៊ីប្រាក់ការ ការស៊ីទ្រព្យកេ្មងកំព្រា ការរត់ចោលសមរភូមិក្នុងពេលជួបសត្រូវ និងការចោទប្រកាន់ស្ដ្រីមានជំនឿដែលស្អាតស្អំ បរិសុទ្ធ ថាប្រព្រឹត្តអំពើហ្ស៊ីណា”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල دری Akan Azərbaycan Български Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių नेपाली or Română Kinyarwanda тоҷикӣ O‘zbek Moore Wolof Oromoo Српски Soomaali bm Українська rn ქართული Македонски Ελληνικά አማርኛ Malagasyالشرح
រ៉ស៊ូលុលឡោះ ﷺ លោកបានបង្គាប់ប្រើប្រជាជាតិរបស់លោកនៅឲ្យឆ្ងាយពីបទឧក្រិដ្ឋ និងអំពើល្មើសទាំងប្រាំពីរដែលនាំឲ្យវិនាសអន្តរាយ។ នៅពេលដែលគេសួរលោកថា តើប្រការទាំងនោះមានអ្វីខ្លះ? លោកបានបញ្ជាក់ថា៖ ទីមួយ៖ ការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ៖ ដោយការទទួលស្គាល់ថា អល់ឡោះជាម្ចាស់ទ្រង់មានដៃគូ ទោះអ្នកនោះជាអ្វីក៏ដោយ ហើយគេថ្វាយនូវការគោរពសក្ការៈណាមួយក្នុងចំណោមការគោរពសក្ការៈទាំងឡាយទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់។ ណាពី ﷺ លោកបានចាប់ផ្តើមដំបូងគេនឹងប្រការស្ហ៊ីរិក ព្រោះវាជាអំពើបាបដែលធំធេងជាងគេបំផុត។ ទី២៖ ការប្រើមន្ដអាគម៖ សំដៅលើចំណងខ្សែគាថា ការស្តោះផ្លុំ ថ្នាំ និងផ្សែង ដែលវាជះឥទ្ធិពលដល់រាងកាយរបស់អ្នកដែលត្រូវមន្តអាគមនោះ ហើយអាចបណ្តាលឲ្យស្លាប់ ឬមានជំងឺ ឬធ្វើឲ្យបែកបាក់រវាងប្ដីប្រពន្ធជាដើម។ វាជាអំពើរបស់ស្ហៃតន(បិសាច)។ ភាគច្រើននៃអំពើទាំងនេះអាចសម្រេចបានតាមរយៈការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងបញ្ជិតខ្លួនទៅកាន់វិញ្ញាណអាក្រក់ដោយអ្វីមួយដែលពួកវាចូលចិត្ត។ ទី៣៖ សម្លាប់ជីវិតដែលអល់ឡោះហាមឃាត់ លើកលែងតែមានមូលហេតុត្រឹមត្រូវស្របតាមច្បាប់បញ្ញត្តិឥស្លាម ហើយត្រូវអនុវត្តដោយអ្នកច្បាប់។ ទី៤៖ ពាក់ព័ន្ធនឹងប្រាក់ការ ដោយការស៊ីប្រាក់ការ ឬវិធីផ្សេងទៀតដែលជាការទាញយកប្រយោជន៍អំពីវា។ ទី៥៖ រំលោភលើទ្រព្យសម្បតិ្តកេ្មងកំព្រា(សំដៅលើក្មេងកំព្រាដែលឪពុកស្លាប់ចោលទាំងដែលគេមិនទាន់ពេញវ័យ)។ ទី៦៖ រត់គេចពីសមរភូមិប្រយុទ្ធជាមួយនឹងពួកគ្មានជំនឿ។ ទី៧៖ ចោទប្រកាន់ស្ត្រីមានសេរីភាពដែលស្អាតស្អំ បរិសុទ្ធ ថាបានប្រព្រឹត្តអំពើហ្ស៊ីណា ហើយក៏ដូចគ្នាដែរ ការចោទប្រកាន់ចំពោះបុរស។فوائد الحديث
បាបកម្មធំ ឬបាបកម្មកម្រិតធ្ងន់ពុំមែនមានត្រឹមតែប្រាំពីរនេះឡើយ។ ការលើកឡើងពីបាបកម្មទាំងប្រាំពីរនេះ(ក្នុងហាទីស្ហតែមួយ) ព្រោះតែភាពធំធេង និងគ្រោះថ្នាក់ធ្ងន់ធ្ងររបស់វា។
អនុញ្ញាតឱ្យសម្លាប់ជីវិត ប្រសិនបើមានទទួលបានសិទ្ធិស្របច្បាប់ដូចជា ការអនុវត្តច្បាប់ជីវិតសងដោយជីវិត(គីសស្ស) ការរបូតចេញពីសាសនា(មួរតាត់) ការប្រព្រឹត្តអំពើហ្ស៊ីណាចំពោះអ្នកដែលមានប្តីប្រពន្ធរួច ដោយត្រូវអនុវត្តដោយអ្នកកាន់ច្បាប់អ៊ីស្លាម។