“ឱមា! សូមមាពោលថា៖ لَا إِلَهَ إِلَّا اللهُ (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)…

“ឱមា! សូមមាពោលថា៖ لَا إِلَهَ إِلَّا اللهُ (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ជាពាក្យមួយដែលខ្ញុំនឹងប្រើដើម្បីនិយាយការពារមានៅចំពោះអល់ឡោះជាម្ចាស់”

អំពី សាអ៊ីទ ពិន អាល់មូសៃយិប អំពីឪពុករបស់គាត់បាននិយាយថា៖ នៅពេលដែល អាពូត៏ឡឹប ជិតទទួលមរណភាព រ៉ស៊ូលុលឡោះ ﷺ បានមកជួបគាត់ ហើយលោកបានឃើញ អាពូជើហាល់ និង អាប់ទុលឡោះ ពិន អាពីអូម៉ៃយ៉ះ ពិន អាល់មូហ្គីរ៉ោះ នៅទីនោះផងដែរ។ លោកបានមានប្រសាសន៍ថា៖ “ឱមា! សូមមាពោលថា៖ لَا إِلَهَ إِلَّا اللهُ (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ជាពាក្យមួយដែលខ្ញុំនឹងប្រើដើម្បីនិយាយការពារមានៅចំពោះអល់ឡោះជាម្ចាស់”។ ពេលនោះ អាពូជើហាល់ និង អាប់ទុលឡោះ ពិន អាពីអ៊ូម៉ៃយ៉ះ បាននិយាយថា៖ តើអ្នកស្អប់សាសនារបស់អាប់ទុលមូតល់ឡឹបឬ? រ៉ស៊ូលុលឡោះ ﷺ នៅតែបន្តបង្ហាញឲ្យគាត់ពោលពាក្យនោះ តែពួកគេទាំងពីរនាក់ក៏នៅតែនិយាយពាក្យនោះដដែលៗ រហូតដល់អាពូត៏ឡឹប បាននិយាយនូវពាក្យចុងក្រោយទៅកាន់ពួកគាត់ថា៖ ខ្ញុំស្ថិតនៅលើសាសនារបស់អាប់ទុលមូតល់ឡឹប ហើយគាត់បដិសេធមិនព្រមពោលពាក្យ لَا إِلَهَ إِلَّا اللهُ ឡើយ។ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “សូមស្បថនឹងអល់ឡោះ! ខ្ញុំនឹងសុំអភ័យទោសឲ្យមា ប្រសិនបើខ្ញុំមិនត្រូវបានគេហាមឃាត់អំពីវាទេនោះ”។ ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖ ﴿مَا كَانَ لِلنَّبِيِّ وَالَّذِينَ آمَنُوا أَنْ يَسْتَغْفِرُوا لِلْمُشْرِكِينَ ﴾ [سورة التوبة(113)] (ណាពី និងបណ្ដាអ្នកមានជំនឿគ្មានសិទ្ធិសុំការអភ័យទោសឱ្យពួកដែលធ្វើស្ហ៊ីរិកឡើយ) ហើយអល់ឡោះក៏បានបញ្ចុះអាយ៉ាត់ទាក់ទងនឹងអាពូត៏ឡឹបផងដែរ ដោយទ្រង់បានមានបន្ទូលទៅកាន់រ៉ស៊ូលុលឡោះ ﷺ ថា៖ ﴿إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ ﴾ [سورة القصص(56)] (ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)មិនអាចចង្អុលបង្ហាញចំពោះជនណាដែលអ្នកស្រឡាញ់បានឡើយ)។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ បានចូលទៅជួបឪពុកមារបស់លោក គឺ អាពូត៏ឡឹប នៅពេលដែលគាត់ជិតទទួលមរណភាព ហើយលោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ឱមា! សូមមាពោលថា៖ لَا إِلَهَ إِلَّا اللهُ (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ តាមរយៈពាក្យនេះ ខ្ញុំនឹងធ្វើសាក្សីឲ្យមាននៅចំពោះមុខអល់ឡោះជាម្ចាស់។ ពេលនោះ អាពូជើហាល់ និង អាប់ទុលឡោះ ពិន អាពូអ៊ូម៉ៃយ៉ះ បាននិយាយថា៖ ឱអាពូត៏ឡឹប! តើអ្នកបោះបង់សាសនាឪពុករបស់អ្នក អាប់ទុលមូតល់ឡឹប ឬ? ពោលគឺការគោរពសក្ការៈរូបបដិមា។ ពួកគេទាំងពីរនៅតែបន្តពាក្យនេះនិយាយជាមួយគាត់ រហូតដល់ពាក្យចុងក្រោយដែលគាត់និយាយជាមួយពួកគេគឺ ខ្ញុំស្ថិតនៅលើសាសនារបស់អាប់ទុលមូតល់ឡឹប ជាសាសនាពហុទេពនិយម និងគោរពសក្ការៈរូបដិមា។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ខ្ញុំនឹងសុំការអភ័យទោសឲ្យមា ប្រសិនបើព្រះជាម្ចាស់របស់ខ្ញុំមិនហាមឃាត់ខ្ញុំពីការធ្វើដូច្នោះទេនោះ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ ﴿مَا كَانَ لِلنَّبِيِّ وَالَّذِينَ آمَنُوا أَنْ يَسْتَغْفِرُوا لِلْمُشْرِكِينَ وَلَوْ كَانُوا أُولِي قُرْبَىٰ مِنْ بَعْدِ مَا تَبَيَّنَ لَهُمْ أَنَّهُمْ أَصْحَابُ الْجَحِيمِ﴾ [سورة التوبة(113)] (ណាពី និងបណ្ដាអ្នកមានជំនឿគ្មានសិទ្ធិសុំការអភ័យទោសឱ្យពួកដែលធ្វើស្ហ៊ីរិកឡើយ ទោះបីពួកគេជាសាច់ញាតិក៏ដោយក្រោយពីអ្វីដែលបានបញ្ជាក់ច្បាស់សម្រាប់ពួកគេថា ពិតប្រាកដណាស់ ពួកគេជាពួកនរកជើហ៊ីមហើយនោះ)។ ហើយគេក៏បានបញ្ចុះអាយ៉ាត់ទាក់ទងនឹងអាពូត៏ឡឹបផងដែរថា៖ ﴿إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ﴾ [سورة القصص(56)] (ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)មិនអាចចង្អុលបង្ហាញចំពោះជនណាដែលអ្នកស្រឡាញ់បានឡើយ ក៏ប៉ុន្ដែអល់ឡោះអាចចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយទ្រង់ដឹងបំផុតចំពោះបណ្ដាអ្នកដែលបានទទួលការចង្អុលបង្ហាញ)។ ដូចនេះ អ្នកមិនអាចចង្អុលបង្ហាញដល់ជនណាដែលអ្នកចង់ឲ្យគេទទួលបានការចង្អុលបង្ហាញនោះឡើយ។ តាមពិត តួនាទីរបស់អ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។

فوائد الحديث

ហាមឃាត់ចំពោះការសុំការអភ័យទោសឲ្យពួកដែលធ្វើស្ហ៊ីរិក ទោះបីជាពួកគេជាសាច់ញាតិ ជាអ្នកធ្វើអំពើល្អ ឬមានគុណូបការៈយ៉ាងណាក៏ដោយ។

ការធ្វើតាមជីដូនជីតាលើប្រការខុសឆ្គង គឺជាទង្វើរបស់មនុស្សនាសម័យកាលអវិជ្ជា។

ភាពពេញលេញនៃក្តីអាណិតអាសូររបស់ណាពី ﷺ និងការខិតខំប្រឹងប្រែងរបស់លោកក្នុងការអំពាវនាវមនុស្ស និងចង្អុលបង្ហាញដល់ពួកគេ។

បដិសេធចំពោះអ្នកដែលអះអាងថា អាពូត៏ឡឹប បានចូលអ៊ីស្លាម។

អំពើទាំងឡាយ គឺអាស្រ័យលើទីបញ្ចប់របស់វា។

ភាពមិនត្រឹមត្រូវនៃការពឹងផ្អែកលើណាពី ﷺ ក៏ដូចជាអ្នកដទៃទៀត ដើម្បីទទួលបានផលប្រយោជន៍ ឬការពារពីគ្រោះថ្នាក់។

ជនណាដែលពោលពាក្យ "لا إله إلا الله" (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ដោយចំណេះដឹង ជឿប្រាកដក្នុងចិត្ត និងមានជំនឿ គឺជននោះបានចូលក្នុងសាសនាអ៊ីស្លាម។

ផលអាក្រក់នៃការមានមិត្តនិងគូកនដែលមិនល្អ។

អត្ថន័យនៃពាក្យ៖ "لا إله إلا الله" (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) គឺបោះបង់ការគោរពសក្ការៈរូបបដិមា និងកុសលបុគ្គលទាំងឡាយ ហើយគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ហើយពិតណាស់ ពួកមុស្ហរីគីន(ពួកពហុទេពនិយមសម័យកាលណាពី) គឺពួកគេយល់ពីអត្ថន័យនៃពាក្យនេះ។

អនុញ្ញាតឱ្យសួរសុខទុក្ខអ្នកគ្មានជំនឿដែលមានជំងឺ ប្រសិនបើគេសង្ឃឹមថា ជននោះអាចនឹងចូលអ៊ីស្លាម។

ការចង្អុលបង្ហាញ គឺស្ថិតនៅក្នុងកណ្ដាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ ចំណែកឯណាពី ﷺ វិញ លោកមានតួនាទីគ្រាន់តែជាអ្នកណែនាំបង្ហាញផ្លូវ និងផ្សព្វផ្សាយប៉ុណ្ណោះ។

التصنيفات

Qur'anic Exegesis, Calling to Allah (Da‘wah)