“ប្រសិនបើពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះយ៉ាងពិតប្រាកដនោះ ទ្រង់ប្រាកដជានឹងប្រទានលាភសក្ការៈដល់ពួកអ្នក…

“ប្រសិនបើពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះយ៉ាងពិតប្រាកដនោះ ទ្រង់ប្រាកដជានឹងប្រទានលាភសក្ការៈដល់ពួកអ្នក ដូចដែលទ្រង់ប្រទានលាភសក្ការៈដល់សត្វបក្សាបក្សីទាំងឡាយដូច្នោះដែរ។ ពួកវាចេញពីសំបុកនៅពេលព្រឹកដោយពោះទទេ ហើយវិលត្រឡប់មកវិញនៅពេលល្ងាចដោយអាហារពេញពោះ”។

អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះយ៉ាងពិតប្រាកដនោះ ទ្រង់ប្រាកដជានឹងប្រទានលាភសក្ការៈដល់ពួកអ្នក ដូចដែលទ្រង់ប្រទានលាភសក្ការៈដល់សត្វបក្សាបក្សីទាំងឡាយដូច្នោះដែរ។ ពួកវាចេញពីសំបុកនៅពេលព្រឹកដោយពោះទទេ ហើយវិលត្រឡប់មកវិញនៅពេលល្ងាចដោយអាហារពេញពោះ”។

الشرح

ណាពី ﷺ លោកបានជំរុញយើងឲ្យពឹងផ្អែក និងប្រគល់ការទុកចិត្តលើអល់ឡោះជាម្ចាស់ចំពោះការទទួលបានផលប្រយោជន៍ និងការការពារពីគ្រោះថ្នាក់ទាំងនៅក្នុងកិច្ចការលោកិយនិងកិច្ចការសាសនា ព្រោះគ្មានអ្នកផ្តល់ឲ្យ គ្មានអ្នករារាំង គ្មានអ្នកផ្តល់នូវគ្រោះថ្នាក់ និងគ្មានអ្នកដែលផ្តល់ផលប្រយោជន៍នោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។ ហើយយើងត្រូវធ្វើនូវមូលហេតុទាំងឡាយដែលនាំឲ្យទទួលបានផលប្រយោជន៍ និងរារាំងពីគ្រោះថ្នាក់ ជាមួយនឹងការពឹងផ្អែកយ៉ាងពិតប្រាកដលើអល់ឡោះជាម្ចាស់។ បើកាលណាយើងធ្វើដូច្នោះ នោះអល់ឡោះជាម្ចាស់ប្រាកដជានឹងប្រទានលាភសក្ការៈដល់យើងជាមិនខាន ដូចដែលទ្រង់ប្រទានលាភសក្ការៈដល់សត្វបក្សាបក្សីទាំងឡាយដែលពួកវាចេញពីសំបុកនៅពេលព្រឹកដោយភាពស្រេកឃ្លាន ហើយវិលត្រឡប់មកវិញនៅពេលល្ងាចដោយអាហារពេញពោះ។ ទង្វើរបស់សត្វបក្សី(ចេញស្វែងរកចំណី) គឺជាផ្នែកមួយនៃមូលហេតុនៅក្នុងការស្វែងរកលាភសក្ការៈដោយមិនផ្តេកផ្តួល និងខ្ជិលច្រអូសឡើយ។

فوائد الحديث

ឧត្តមភាពនៃការប្រគល់ការទុកចិត្តលើអល់ឡោះ ហើយវាជាមូលហេតុដ៏ចម្បងមួយដែលនាំឲ្យទទួលបានលាភសក្ការៈពីអល់ឡោះ។

ការប្រគល់ការទុកចិត្តលើអល់ឡោះ គឺមិនផ្ទុយឬបដិសេធនឹងការព្យាយាមធ្វើនូវមូលហេតុនោះឡើយ។ ពិតណាស់ ណាពី ﷺ លោកបានប្រាប់ថា ការប្រគល់ការទុកចិត្តលើអល់ឡោះដ៏ពិតប្រាកដ គឺមិនប្រឆាំងនឹងការចេញដំណើរស្វែងរកលាភសក្ការៈនៅពេលព្រឹកហើយវិលត្រឡប់មកវិញនៅពេលល្ងាចនោះទេ។

ការយកចិត្តទុករបស់ឥស្លាមចំពោះការគោរពសក្ការៈផ្លូវចិត្ត ពីព្រោះការប្រគល់ការទុកចិត្តលើអល់ឡោះ គឺជាការគោរពសក្ការៈផ្លូវចិត្ត។

ការពឹងផ្អែកលើមូលហេតុតែមួយមុខ គឺបង្ហាញថា សាសនាគេមានភាពខ្វះខាត ហើយការបោះបង់នូវមូលហេតុ គឺបង្ហាញថា សតិបញ្ហារបស់គេមានភាពខ្វះខាត។