“ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តខ្ញុំបម្រើ(របស់ទ្រង់)ដែលជាអ្នកកោតខ្លាច…

“ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តខ្ញុំបម្រើ(របស់ទ្រង់)ដែលជាអ្នកកោតខ្លាច តែងតែមានអារម្មណ៍គ្រប់គ្រាន់ និងមិនចង់បានប្រជាប្រិយភាព”។

អំពី សាអាត់ ពិន អាពីវឹក័្កស رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តខ្ញុំបម្រើ(របស់ទ្រង់)ដែលជាអ្នកកោតខ្លាច តែងតែមានអារម្មណ៍គ្រប់គ្រាន់ និងមិនចង់បានប្រជាប្រិយភាព”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តខ្ញុំបម្រើរបស់ទ្រង់មួយចំនួន។ ក្នុងចំណោមនោះ គឺអ្នកដែលកោតខ្លាច៖ គឺអ្នកដែលកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ទ្រង់ស្រឡាញ់ពេញចិត្តអ្នកដែលមានអារម្មណ៍គ្រប់គ្រាន់៖ គឺសំដៅលើអ្នកដែលមិនសុំពីមនុស្ស គ្រប់គ្រាន់នឹងអ្វីដែលអល់ឡោះផ្តល់ឲ្យ មិនពឹងពាក់អ្នកផ្សេងក្រៅពីទ្រង់ឡើយ។ ហើយទ្រង់ស្រឡាញ់ពេញចិត្តអ្នកដែលមិនចង់បានប្រជាប្រិយភាព(មិនចង់បង្ហាញ)៖ គឺសំដៅលើអ្នកដែលដាក់ខ្លួន ឱនលំទោន គោរពសក្ការៈចំពោះម្ចាស់របស់ខ្លួន ធ្វើខ្លួនឲ្យរវល់នឹងរឿងដែលមានប្រយោជន៍ ជាអ្នកដែលមិនខ្វល់ថាមានអ្នកណាម្នាក់ស្គាល់ខ្លួន ឬក៏កោតសរសើរខ្លួនឬអត់នោះឡើយ។

فوائد الحديث

បញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនដែលគេទាមទារដើម្បីទទួលបានការស្រឡាញ់ពីអល់ឡោះជាម្ចាស់ គឺការកោតខ្លាចអល់ឡោះជាម្ចាស់ ការដាក់ខ្លួន និងការពេញចិត្តព្រមទទួលយកនូវអ្វីដែលអល់ឡោះបានបែងចែក(ផ្តល់ឲ្យ)។

التصنيفات

Praiseworthy Morals