ជាការពិតណាស់ អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។

ជាការពិតណាស់ អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។

អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ ណាពី ﷺ មិនមែនជាមនុស្សអសីលធម៌នោះឡើយ ហើយក៏មិនធ្វើនូវទង្វើអសីលធម៌នោះដែរ។ ហើយលោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។

[صحيح] [متفق عليه]

الشرح

ការនិយាយពាក្យសម្តីដែលមិនល្អ ឬធ្វើទង្វើដែលមិនល្អ មិនមែនជាសីលធម៌របស់ណាពី ﷺ នោះឡើយ ហើយលោកក៏មិនដែលមានបំណងធ្វើវា ឬមានចេតនាធ្វើវានោះដែរ។ ពិតណាស់ ណាពី ﷺ លោកជាមនុស្សដែលមានសីលធម៌ល្អប្រពៃបំផុត។ ហើយណាពី ﷺ លោកមានប្រសាសន៍ថា៖ ជាការពិតណាស់ អ្នកដែលល្អប្រសើរជាងគេបំផុតនៅចំពោះអល់ឡោះក្នុងចំណោមពួកអ្នក គឺអ្នកដែលមានសីលធម៌ល្អជាងគេ តាមរយៈការធ្វើអំពើល្អ មានទឹកមុខញញឹម មិនបង្កបញ្ហាដល់អ្នកដទៃ និងទ្រាំទ្រចំពោះការបង្កបញ្ហាពីអ្នកដទៃ ព្រមទាំងមានទំនាក់ទំនងជាមួយអ្នកដទៃដោយល្អប្រសើរ។

فوائد الحديث

ចាំបាច់លើអ្នកមានជំនឿត្រូវចៀសវាងពីទង្វើអសីលធម៌ ទាំងពាក្យសម្តី និងកាយវិការ។

ភាពពេញលេញនៃសីលធម៌របស់ណាពី ﷺ ដោយគ្មានអ្វីមួយដែលលោកសម្តែងចេញមក ក្រៅពីទង្វើកុសល និងពាក្យសម្តីដែលល្អនោះឡើយ។

សីលធម៌ គឺជាទីលានសម្រាប់ការប្រកួតប្រជែងគ្នា។ ដូចនេះ បុគ្គលណាដែលមានសីលធម៌ល្អជាងគេ ជននោះគឺស្ថិតក្នុងចំណោមអ្នកមានជំនឿដែលល្អជាងគេ និងមានជំនឿដ៏ពេញលេញជាងគេ។

التصنيفات

Praiseworthy Morals