إعدادات العرض
“ចូរពួកអ្នកថែរក្សាគម្ពីរគួរអាននេះ(សូត្រវាឲ្យបានខ្ជាប់ខ្ជួន)។…
“ចូរពួកអ្នកថែរក្សាគម្ពីរគួរអាននេះ(សូត្រវាឲ្យបានខ្ជាប់ខ្ជួន)។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃទ្រង់! វាពិតជាងាយរត់ចេញពីពួកអ្នកជាងសត្វអូដ្ឋដែលចង់ចេញពីខ្សែចំណងរបស់វាទៅទៀត”។
អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកថែរក្សាគម្ពីរគួរអាននេះ(សូត្រវាឲ្យបានខ្ជាប់ខ្ជួន)។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃទ្រង់! វាពិតជាងាយរត់ចេញពីពួកអ្នកជាងសត្វអូដ្ឋដែលចង់ចេញពីខ្សែចំណងរបស់វាទៅទៀត”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands සිංහල தமிழ் دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Wolof Soomaali Moore Українська Български Azərbaycan mr ქართული тоҷикӣ bm Македонски Akan አማርኛ Oromooالشرح
ណាពី ﷺ លោកបានបង្គាប់ប្រើឲ្យថែរក្សាគម្ពីរគួរអានឲ្យបានល្អតាមរយៈការសូត្រវាឲ្យបានខ្ជាប់ខ្ជួនដើម្បីកុំឲ្យភ្លេចទៅវិញក្រោយពីគេបានទន្ទេញវាចាំនៅក្នុងទ្រូងរួច។ លោកបានសង្កត់ធ្ងន់លើបញ្ហានេះដោយលោកបានស្បថនឹងអល់ឡោះថា ជាការពិតណាស់ គម្ពីរគួរអាន គឺងាយនឹងភ្លេចទៅវិញបំផុតជាងសត្វអូដ្ឋដែលគេចងទៅទៀត។ ប្រសិនបើមនុស្សចងវា នោះវានឹងនៅជាមួយរូបគេ។ តែប្រសិនបើគេលែងវា នោះវានឹងទៅបាត់។فوائد الحديث
ប្រសិនបើអ្នកដែលទន្ទេញគម្ពីរគួរអានចាំព្យាយាមសូត្រវាឲ្យបានខ្ជាប់ខ្ជួនម្តងហើយម្តងទៀត នោះរូបគេមិនភ្លេចវាឡើយ។ បើមិនដូច្នោះទេ រូបគេនឹងភ្លេចវាជាមិនខាន។
ក្នុងចំណោមផលប្រយោជន៍នៃការសូត្រគម្ពីរគួរអានបានខ្ជាប់ខ្ជួន គឺការទទួលបាននូវផលបុណ្យ និងការលើកឋានៈនាថ្ងៃបរលោក។
التصنيفات
Merit of Taking Care of the Qur'an