“បុគ្គលណាសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅក្នុងពេលយប់…

“បុគ្គលណាសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅក្នុងពេលយប់ គឺវាគ្រប់គ្រាន់ហើយសម្រាប់រូបគេ”។

អំពី អាពូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅក្នុងពេលយប់ គឺវាគ្រប់គ្រាន់ហើយសម្រាប់រូបគេ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ បុគ្គលណាហើយសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅក្នុងពេលយប់ គឺអល់ឡោះជាម្ចាស់នឹងការពាររូបគេពីប្រការអាក្រក់ទាំងឡាយ។ អ្នកខ្លះយល់ថា គឺគ្រប់គ្រាន់សម្រាប់គេពីការសឡាតពេលយប់។ អ្នកខ្លះយល់ថា គ្រប់គ្រាន់ហើយសម្រាប់គេអំពីរាល់ការស៊ីគៀរ។ ហើយក៏មានអ្នកខ្លះទៀតយល់ឃើញថា ដូចគេបានសូត្រគួរអាននៅក្នុងសឡាតពេលយប់ និងមានអ្នកយល់ផ្សេងៗទៀត។ សង្ឃឹមថា អ្វីដែលគេលើកឡើង គឺសុទ្ធតែត្រឹមត្រូវ និងគ្របដណ្តប់អត្ថន័យទាំងនោះ។

فوائد الحديث

បញ្ជាក់ពីឧត្តមភាពនៃពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ ពោលគឺចាប់ពី “آمن الرسول ...”រហូតដល់ចប់ស៊ូរ៉ោះនេះ។

អាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ គឺការពារអ្នកដែលសូត្រវាពីប្រការអាក្រក់ផ្សេងៗ និងការពារពីស្ហៃតនប្រសិនបើគេសូត្រវានៅពេលយប់។

ពេលយប់ គឺចាប់ផ្តើមពីពេលថ្ងៃលិច ហើយបញ្ចប់នៅពេលសេតារុណរះ(ហ្វាជើរ)។

التصنيفات

Virtues of Surahs and Verses, Morning and Evening Dhikr