إعدادات العرض
រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាបុរសដែលស្លៀកពាក់ដូចស្ត្រី និងស្ត្រីដែលស្លៀកពាក់ដូចបុរស។
រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាបុរសដែលស្លៀកពាក់ដូចស្ត្រី និងស្ត្រីដែលស្លៀកពាក់ដូចបុរស។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាបុរសដែលស្លៀកពាក់ដូចស្ត្រី និងស្ត្រីដែលស្លៀកពាក់ដូចបុរស។
[صحيح] [رواه النسائي في الكبرى وابن ماجه بمعناه وأحمد]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Hausa Kurdî Português Kiswahili অসমীয়া ગુજરાતી Nederlands മലയാളം Română Magyar ქართული Русский Moore ไทย Македонски తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Українська ಕನ್ನಡ Svenska پښتو Wolof नेपालीالشرح
ណាពី ﷺ លោកបានបួងសួងពីអល់ឡោះឲ្យបណ្តេញចេញ និងឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះចំពោះបុរសទាំងឡាយដែលប្រដូចខ្លួនទៅនឹងស្ត្រីដោយស្លៀកនូវសម្លៀកបំពាក់ទាំងឡាយដែលសម្រាប់តែស្ត្រីស្លៀកពាក់ មិនថាតាមរយៈរូបរាង ពណ៌សម្បុរ រចនាប័ទ្ម របៀបស្លៀកពាក់ ការតុបតែង ឬអ្វីផ្សេងទៀត។ ក៏ដូចគ្នាដែរ ស្ត្រីដែលប្រដូចខ្លួនទៅនឹងបុរសដោយស្លៀកនូវសម្លៀកបំពាក់ទាំងឡាយដែលសម្រាប់តែបុរសស្លៀកពាក់។ នេះគឺជាបាបធំមួយក្នុងចំណោមបាបកម្មធំទាំងឡាយ។فوائد الحديث
អាស្សាវកានី បាននិយាយថា៖ ហាមឃាត់ចំពោះការដែលស្ត្រីប្រដូចខ្លួននឹងបុរស ហើយបុរសប្រដូចខ្លួននឹងស្ត្រី ព្រោះមិនមានការដាក់បណ្តាសាឡើយ លើកលែងតែចំពោះប្រការដែលច្បាប់ហាមឃាត់ប៉ុណ្ណោះ។
អ៊ិពនូ អ៊ូសៃមីន បាននិយាយថា៖ សម្លៀកបំពាក់ដែលអាចប្រើបានទាំងបុរសនិងស្ត្រី ដូចជាអាវយឺតមួយចំនួនដែលបុរសនិងស្ត្រីពាក់ដូចគ្នា គឺគ្មានបញ្ហានោះឡើយ ពោលគឺអនុញ្ញាតឱ្យបុរសនិងស្ត្រីពាក់បានដូចគ្នា ព្រោះវាជារបស់ប្រើរួម(មិនដោយឡែកសម្រាប់តែភេទណាមួយ)។
