“ម៉ាឡាអ៊ីកាត់នឹងមិនចូលផ្ទះណាដែលមានឆ្កែ ឬរូបភាពឡើយ”។

“ម៉ាឡាអ៊ីកាត់នឹងមិនចូលផ្ទះណាដែលមានឆ្កែ ឬរូបភាពឡើយ”។

អំពី អាពូតល់ហះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ម៉ាឡាអ៊ីកាត់នឹងមិនចូលផ្ទះណាដែលមានឆ្កែ ឬរូបភាពឡើយ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ម៉ាឡាអ៊ីកាត់នៃក្តីមេត្តាករុណា(ម៉ាឡាអ៊ីកាត់រ៉ោះម៉ាត់)មិនចូលផ្ទះណាដែលមានសត្វឆ្កែ ឬរូបភាពនៃភាវៈដែលមានជីវិតឡើយ។ នោះគឺដោយសារតែរូបភាពនៃភាវៈដែលមានជីវិត គឺជាអំពើបាប ហើយវាជារធ្វើត្រាប់តាមការបង្កើតរបស់អល់ឡោះ ដែលជាមធ្យោបាយមួយនាំទៅរកការធ្វើស្ហ៊ីរិក។ ហើយរូបភាពមួយចំនួនទៀត គឺជាអ្វីដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះ។ ចំណែកឯមូលហេតុដែលម៉ាឡាអ៊ីកាត់មិនចូលផ្ទះណាដែលមានឆ្កែ គឺដោយសារតែសត្វឆ្កែចូលចិត្តស៊ីរបស់កខ្វក់ ហើយឆ្កែខ្លះត្រូវបានហៅថាជា ស្ហៃតន ខណៈដែលម៉ាឡាអ៊ីកាត់ គឺផ្ទុយពីស្ហៃតន ហើយនិងដោយសារតែក្លិនអាក្រក់របស់សត្វឆ្កែ ខណៈដែលម៉ាឡាអ៊ីកាត់ គឺមិនចូលចិត្តក្លិនអាក្រក់ឡើយ និងម្យ៉ាងទៀត ដោយសារតែការចិញ្ចឹមសត្វឆ្កែ គឺត្រូវបានហាមឃាត់។ ដូចនេះ អ្នកដែលចិញ្ចឹមឆ្កែត្រូវបានដាក់ទណ្ឌកម្មដោយមិនឲ្យម៉ាឡាអ៊ីកាត់នៃក្តីមេត្តាករុណាចូលក្នុងផ្ទះរបស់ខ្លួន មិនទទួលបាននូវការបួងសួង និងការសុំការអភ័យទោសពីម៉ាឡាអ៊ីកាត់សម្រាប់គេ ហើយនឹងការសុំពរជ័យពសម្រាប់គេ និងផ្ទះរបស់គេ ក៏ដូចជាការការពារចំពោះការរំខានពីពពួកស្ហៃតន។

فوائد الحديث

ហាមឃាត់ការចិញ្ចឹមឆ្កែ លើកលែងតែឆ្កែប្រមាញ់ ឆ្កែគង្វាលសត្វ ឬឆ្កែការពារដំណាំ។

ការដាក់តាំងរូបភាពនៃភាវៈដែលមានជីវិតក៏ស្ថិតក្នុងចំណោមប្រការអាក្រក់ដែលម៉ាឡាអ៊ីកាត់គេចចេញពីវា ហើយវត្តមានរបស់វានៅក្នុងកន្លែងណាមួយ គឺជាមូលហេតុនៃការរារាំងនូវក្តីមេត្តាករុណា ដូចគ្នានឹងករណីសត្វឆ្កែដែរ។

ម៉ាឡាអ៊ីកាត់ដែលមិនចូលផ្ទះទាំងឡាយណាដែលមានឆ្កែ ឬរូបភាពមានជីវិត គឺម៉ាឡាអ៊ីកាត់នៃក្តីមេត្តា(ម៉ាឡាអ៊ីកាត់រ៉ោះម៉ាត់)។ ចំណែកឯម៉ាឡាអ៊ីកាត់ហាហ្វាហ្សោះ(ដែលកត់ត្រាទង្វើរបស់មនុស្ស) និងម៉ាឡាអ៊ីកាត់ដទៃទៀតដែលមានតួនាទីជាក់លាក់ ដូចជាម៉ាលីគុលម៉ោតជាដើម គឺចូលគ្រប់ផ្ទះទាំងអស់។

ហាមឃាត់ការព្យួររូបភាពមានជីវិតនៅលើជញ្ជាំង និងកន្លែងផ្សេងៗទៀត។

អាល់ខត់តពី បាននិយាយថា៖ តាមពិត ម៉ាឡាអ៊ីកាត់មិនចូលផ្ទះដែលមានឆ្កែ ឬរូបភាព គឺសំដៅលើឆ្កែដែលគេហាមមិនឲ្យចិញ្ចឹម និងរូបភាពមានជីវិតប៉ុណ្ណោះ។ ចំណែកឯឆ្កែដែលគេមិនហាមឃាត់ក្នុងការចិញ្ចឹម ដូចជាឆ្កែប្រមាញ់ ឆ្កែការពារដំណាំ និងឆ្កែគង្វាលសត្វ ហើយនិងរូបភាពដែលត្រូវបានប្រើប្រាស់លម្អនៅលើកម្រាល និងខ្នើយជាដើម គឺមិនរារាំងម៉ាឡាអ៊ីកាត់មិនឱ្យចូលដោយសារហេតុផលទាំងនេះឡើយ។

التصنيفات

Oneness of Allah's Worship