“នៅពេលដែលពួកអ្នកឃើញវា(ខ្នើតខែ) ចូរពួកអ្នកបួស។ ហើយនៅពេលដែលពួកអ្នកឃើញវា ចូរពួកអ្នកស្រាយបួស។…

“នៅពេលដែលពួកអ្នកឃើញវា(ខ្នើតខែ) ចូរពួកអ្នកបួស។ ហើយនៅពេលដែលពួកអ្នកឃើញវា ចូរពួកអ្នកស្រាយបួស។ តែប្រសិនបើវាត្រូវបានបិទបាំងពីពួកអ្នក ចូរពួកអ្នករាប់បង្គ្រប់”។

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលពួកអ្នកឃើញវា(ខ្នើតខែ) ចូរពួកអ្នកបួស។ ហើយនៅពេលដែលពួកអ្នកឃើញវា ចូរពួកអ្នកស្រាយបួស។ តែប្រសិនបើវាត្រូវបានបិទបាំងពីពួកអ្នក ចូរពួកអ្នករាប់បង្គ្រប់”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់អំពីសញ្ញានៃការចូលមកដល់ និងចាកចេញទៅវិញនៃខែរ៉ម៉ាហ្ទន ដោយលោកបានមានប្រសាសន៍ថា៖ នៅពេលដែលពួកអ្នកឃើញខ្នើតខែរ៉ម៉ាហ្ទន ចូរពួកអ្នកបួស។ តែប្រសិនបើមានពពកបាំងមិនអាចឲ្យពួកអ្នកមើលឃើញខ្នើតខែបាន ចូរពួកអ្នករាប់បង្គ្រប់ខែស្ហាក់ហ្ពានឲ្យគ្រប់៣០ថ្ងៃ។ ហើយនៅពេលអ្នកឃើញខ្នើតខែស្ហាវវ៉ាល ចូរពួកអ្នកស្រាយបួស(បញ្ចប់ការបួស)។ តែប្រសិនបើមានពពកបាំងមិនអាចឲ្យពួកអ្នកមើលឃើញខ្នើតខែបាន ចូរពួកអ្នករាប់បង្គ្រប់ខែរ៉ម៉ាហ្ទនឲ្យគ្រប់៣០ថ្ងៃ។

فوائد الحديث

ការកំណត់ការចាប់ផ្តើមចូលខែថ្មី គឺផ្អែកលើការមើលខ្នើតខែ មិនមែនផ្អែកលើការគណនាឡើយ។

អ៊ិពនុលមុនហ្សៀរ បានលើកឡើងអំពីការឯកភាពគ្នារបស់អ្នកប្រាជ្ញថា ជាការពិតណាស់ ប្រសិនបើការចាប់ផ្តើមខែរ៉ម៉ាហ្ទនត្រូវបានកំណត់ដោយការគណនាតែប៉ុណ្ណោះដោយគ្មានការមើលខ្នើតខែទេនោះ គឺមិនចាំបាច់ត្រូវបួសឡើយ។

ចាំបាច់ត្រូវរាប់បង្គ្រប់ខែស្ហាក់ហ្ពានឲ្យគ្រប់៣០ថ្ងៃ នៅពេលដែលមានពពក ឬអ្វីផ្សេងទៀតបាំងដែលរារាំងមិនឲ្យឃើញខ្នើតខែរ៉ម៉ាហ្ទន។

ខែចន្ទគតិអាចមានតែ២៩ថ្ងៃ ឬ៣០ថ្ងៃប៉ុណ្ណោះ។

ចាំបាច់ត្រូវរាប់បង្គ្រប់ខែរ៉ម៉ាហ្ទនឲ្យគ្រប់៣០ថ្ងៃ នៅពេលដែលមានពពក ឬអ្វីផ្សេងទៀតបាំងដែលរារាំងមិនឲ្យឃើញខ្នើតខែស្ហាវវ៉ាល។

ចំពោះអ្នកដែលរស់នៅកន្លែងដែលគ្មានអ្នកតាមដានលើបញ្ហាទាក់ទងនឹងការបួសរបស់អ្នកមូស្លីម ឬនៅក្នុងចំណោមអ្នកដែលមិនអើពើនឹងរឿងនេះ នោះគេគប្បីតាមដាននិងយកចិត្តទុកដាក់ដោយខ្លួនឯង ឬតាមរយៈការសួរទៅកាន់អ្នកដែលគួរឲ្យទុកចិត្ត ដើម្បីចាប់ផ្តើមបួសនិងចេញបួស។

التصنيفات

Sighting the Crescent