إعدادات العرض
“ពិតណាស់ ក្នុងចំណោមប្រសាសន៍របស់ណាពីមុនៗដែលមនុស្សបានដឹងតៗគ្នានោះគឺ ប្រសិនបើអ្នកមិនចេះខ្មាសអៀនទេនោះ…
“ពិតណាស់ ក្នុងចំណោមប្រសាសន៍របស់ណាពីមុនៗដែលមនុស្សបានដឹងតៗគ្នានោះគឺ ប្រសិនបើអ្នកមិនចេះខ្មាសអៀនទេនោះ ចូរអ្នកធ្វើអ្វីតាមតែចិត្ដអ្នកចុះ”។
អំពី អាពូម៉ាស៊្អូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ ក្នុងចំណោមប្រសាសន៍របស់ណាពីមុនៗដែលមនុស្សបានដឹងតៗគ្នានោះគឺ ប្រសិនបើអ្នកមិនចេះខ្មាសអៀនទេនោះ ចូរអ្នកធ្វើអ្វីតាមតែចិត្ដអ្នកចុះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල Русский Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം नेपाली Deutsch Кыргызча తెలుగు ქართული Moore Magyar Svenska Македонски ಕನ್ನಡ Українська Kinyarwanda Oromoo ไทย Lietuvių Српски मराठी ਪੰਜਾਬੀ دری አማርኛ Malagasy O‘zbek தமிழ் Azərbaycan Wolofالشرح
ណាពី ﷺ លោកបានប្រាប់ថា ក្នុងចំណោមបណ្តាំរបស់ណាពីមុនៗ ដែលត្រូវបានផ្សព្វផ្សាយក្នុងចំណោមមនុស្ស និងបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ រហូតឈានដល់ជំនាន់ដំបូងនៃប្រជាជាតិមូស្លីមនោះគឺ៖ សូមអ្នកពិនិត្យមើលចំពោះអ្វីដែលអ្នកចង់ធ្វើ។ ប្រសិនបើវាមិនមែនជាប្រការនាំមកនូវភាពខ្មាសអៀនទេនោះ សូមអ្នកធ្វើវាចុះ។ តែប្រសិនបើវាជាប្រការដែលនាំមកនូវភាពខ្មាសអៀន សូមអ្នកបោះបង់វាចោល ព្រោះប្រការដែលរារាំងមិនឱ្យប្រព្រឹត្តអំពើអាក្រក់ គឺភាពខ្មាសអៀន។ ហេតុនេះ អ្នកដែលគ្មានភាពខ្មាសអៀននឹងលិចលង់ក្នុងអំពើអសីលធម៌ និងអំពើអាក្រក់គ្រប់ប្រភេទ។فوائد الحديث
ការខ្មាសអៀន គឺជាគ្រឹះនៃនៃសីលធម៌ដ៏ថ្លៃថ្នូរ។
ការខ្មាសអៀន គឺជាលក្ខណៈសម្បត្តិមួយរបស់បណ្តាណាពីទាំងឡាយ និងលក្ខណៈសម្បត្តិដែលបានបន្សល់ទុកពីពួកគាត់។
ការខ្មាសអៀន គឺជាអ្វីដែលធ្វើឲ្យជនមូស្លីមធ្វើនូវអ្វីគ្រប់យ៉ាងដែលអាចនាំមកនូវភាពស្រស់ស្អាតហើយបោះបង់ចោលនូវអ្វីដែលអាចនាំមកនូវប្រការអាក្រក់។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ បញ្ជានៅក្នុងហាទីស្ហនេះគឺបង្ហាញពីការអនុញ្ញាត មានន័យថា ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ ហើយវាមិនធ្វើឲ្យអ្នកមានការខ្មាសអៀនចំពោះអល់ឡោះឬមនុស្ស សូមធ្វើវាចុះ។ បើមិនដូច្នោះទេ ចូរកុំធ្វើវា។ នេះគឺជាគោលការណ៍មូលដ្ឋាននៃអ៊ីស្លាម ដោយបានបង្ហាញថា ចំពោះកាតព្វកិច្ច(ប្រការវ៉ាជិប) និងប្រការដែលគេជំរុញឲ្យធ្វើ(ប្រការស៊ូណិត)ដែលច្បាប់បង្គាប់ប្រើ គឺនឹងនាំមកនូវភាពខ្មាសអៀនប្រសិនបើមិនធ្វើវា។ ចំពោះប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) និងប្រការដែលគេមិនពេញចិត្ត(ប្រការម៉ាក្រុះ) គឺនឹងនាំមកនូវភាពខ្មាសអៀនប្រសិនបើគេធ្វើវា។ ចំណែកឯអ្វីដែលច្បាប់អនុញ្ញាត ការខ្មាសអៀនក្នុងការធ្វើឬមិនធ្វើ គឺត្រូវបានអនុញ្ញាត។ ដូច្នេះហាទីស្ហនេះរួមបញ្ចូលនូវការវិនិច្ឆ័យច្បាប់ទាំងប្រាំ។ មានការនិយាយថា វាជាការព្រមានមួយ មានន័យថា ប្រសិនបើការខ្មាសអៀនត្រូវបានដកចេញពីអ្នក ចូរធ្វើអ្វីដែលអ្នកចង់ធ្វើចុះ ព្រោះអល់ឡោះនឹងតបស្នងចំពោះអ្វីដែលអ្នកធ្វើ។ អ្នកខ្លះទៀតនិយាយថា វាជាបញ្ជាក្នុងន័យជាការប្រាប់ជាដំណឹង ដែលមានន័យថា អ្នកដែលគ្មានភាពខ្មាសអៀននឹងធ្វើអ្វីតាមតែចិត្តចង់។
التصنيفات
Praiseworthy Morals