إعدادات العرض
ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ
ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ ណាពី ﷺ លោកបានឮបុរសម្នាក់កំពុងផ្ដល់ដំបូន្មានដល់បងប្អូនរបស់ខ្លួនកុំឲ្យមានការខ្មាសអៀន។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Kurdî Hausa Português മലയാളം తెలుగు မြန်မာ ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Kiswahili தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ Македонски bm Ελληνικά አማርኛ Italiano Malagasy Oromooالشرح
ណាពី ﷺ លោកបានឮបុរសម្នាក់កំពុងផ្ដល់ដំបូន្មានដល់បងប្អូនរបស់ខ្លួនឲ្យបោះបង់ការខ្មាសអៀនច្រើន។ ពេលនោះ លោកក៏បានបញ្ជាក់ដល់បុរសនោះថា ជាការពិតណាស់ ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ ហើយពិតណាស់ វាមិននាំមកនូវអ្វីក្រៅពីប្រការល្អឡើយ។ ហើយការខ្មាសអៀន គឺផ្ទុកនូវការប្រព្រឹត្តនូវអំពើណាដែលល្អ ហើយបោះបង់នូវអំពើណាដែលអាក្រក់។فوائد الحديث
អ្វីដែលរារាំងអ្នកពីអំពើល្អ គេមិនហៅថា ការខ្មាសអៀនឡើយ។ ផ្ទុយទៅវិញ គេហៅថា កំសាក និងអសមត្ថភាព។
ការខ្មាសអៀនចំពោះអល់ឡោះ គឺតាមរយៈការអនុវត្តបទបញ្ជាទាំងឡាយដែលទ្រង់បង្គាប់ប្រើ ហើយបោះបង់ចោលនូវប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
ការខ្មាសអៀនចំពោះមនុស្ស គឺតាមរយៈការគោរពឲ្យតម្លៃពួកគេ ផ្តល់ឲ្យពួកគេនូវឋានៈរបស់ពួកគេ ហើយចៀសវាងនូវទម្លាប់ដែលមិនល្អ។
التصنيفات
Praiseworthy Morals