إعدادات العرض
“បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់)…
“បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មនោះច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មនោះច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Wolof Soomaali Moore Українська Български Azərbaycan ქართული тоҷикӣ bm Македонски አማርኛ Oromooالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ បើទោះជាបាបកម្មជននោះមានច្រើនដូចពពុះទឹកដែលអណ្តែតលើផ្ទៃសមុទ្រនៅពេលរលកក៏ដោយ។فوائد الحديث
ផលបុណ្យដែលទទួលបាននេះ គឺសម្រាប់អ្នកដែលបានសូត្រហ្ស៊ីកៀរខាងលើនេះចំនួនមួយរយដងក្នុងមួយថ្ងៃ ទោះជាគេសូត្រជាប់គ្នាក្នុងពេលតែមួយ ឬសូត្រដាច់ៗពីគ្នាក៏ដោយ។
ពាក្យ៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" គឺបញ្ជាក់ពីវិសុទ្ធភាពរបស់អល់ឡោះជាម្ចាស់ជ្រះស្អាតពីលក្ខណៈខ្វះខាតទាំងឡាយ ហើយថ្លែងសរសើរបញ្ជាក់ពីភាពពេញលេញរបស់ទ្រង់ជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើង។
អត្ថន័យក្នុងហាទីស្ហខាងលើ គឺសំដៅលើការលុបលាងបាបកម្មតូចៗប៉ុណ្ណោះ។ រីឯបាបកម្មធំវិញ គឺចាំបាច់ត្រូវសារភាពកំហុស(តាវហ្ពាត់)។