إعدادات العرض
មនុស្សដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នាថ្ងៃបរលោក…
មនុស្សដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នាថ្ងៃបរលោក គឺអ្នកទាំងឡាយណាដែល(គូរូប)ប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះ
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានចូលមកជួបខ្ញុំ ខណៈដែលខ្ញុំគ្របហឹបតូចមួយដោយផ្ទាំងក្រណាត់ដែលមានរូបភាពនៅលើនោះ។ នៅពេលដែលលោកឃើញវា លោកបានទាញវាចេញ ហើយលោកបានប្រែទឹកមុខ។ លោកបានមានប្រសាសន៍ថា៖ “ឱអាអ៊ីស្ហះ! មនុស្សដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នាថ្ងៃបរលោក គឺអ្នកទាំងឡាយណាដែល(គូរូប)ប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះ”។ អាអ៊ីស្ហះបាននិយាយថា៖ បន្ទាប់មក ពួកយើងបានកាត់ផ្ទាំងក្រណាត់នោះ ហើយពួកយើងបានប្រើវាធ្វើជាខ្នើយមួយ ឬពីរ។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский اردو 中文 हिन्दी Hausa Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Kiswahili پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof ქართული Magyar Moore Українська Shqip Македонски Azərbaycan አማርኛ Malagasy Oromoo বাংলা ไทย Deutsch मराठी ਪੰਜਾਬੀ Türkçe O‘zbek Italianoالشرح
ណាពី ﷺ លោកបានចូលទៅក្នុងផ្ទះរបស់លោកដែលអាអ៊ីស្ហះ رضي الله عنها ស្នាក់នៅ ហើយលោកបានឃើញអាអ៊ីស្ហះគ្របហឹបតូចមួយដែលគេដាក់របស់របរនៅក្នុងនោះដោយផ្ទាំងក្រណាត់ដែលមានរូបភាពមានជីវិតនៅលើនោះ។ ពេលនោះ លោកបានប្រែទឹកមុខដោយភាពខឹងសម្បាក្នុងនាមអល់ឡោះ និងបានទាញវាចេញ ហើយបានមានប្រសាសន៍ថា៖ អ្នកដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក គឺអ្នកទាំងឡាយណាដែលប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះនៅក្នុងគំនូរបស់ខ្លួន។ អាអ៊ីស្ហះ បាននិយាយថា៖ បន្ទាប់មក ពួកយើងបានកាត់ផ្ទាំងក្រណាត់នោះ ហើយពួកយើងបានប្រើវាធ្វើជាខ្នើយមួយ ឬពីរ។فوائد الحديث
ត្រូវប្រឆាំងនឹងអំពើអាក្រក់នៅពេលឃើញវា និងមិនត្រូវពន្យារពេលឡើយ ដរាបណាការធ្វើដូចនោះ មិននាំឲ្យកើតមាននូវប្រការអាក្រក់ដែលធំជាងនេះ។
ទណ្ឌកម្មនៅថ្ងៃបរលោកមានកម្រិតខុសៗគ្នាអាស្រ័យទៅតាមទម្ងន់នៃអំពើបាប។
ការគូររូបអ្វីដែលមានវិញ្ញាណ គឺស្ថិតក្នុងចំណោមបាបកម្មធំ។
ក្នុងចំណោមហេតុផលនៃការហាមឃាត់ការគូររូប គឺការប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះ ទោះជាអ្នកគូរមានចេតនាប្រដូច ឬអត់ក៏ដោយ។
ការយកចិត្តទុកដាក់របស់ច្បាប់អ៊ីស្លាមលើការថែរក្សាទ្រព្យសម្បត្តិតាមរយៈការប្រើប្រាស់វាបន្ទាប់ពីបានដកចេញនូវអ្វីដែលគេបានហាមឃាត់ចេញពីវា។
ហាមឃាត់ការផលិតរូបភាពមានវិញ្ញាណគ្រប់ទម្រង់ទាំងអស់ ទោះបីជាវាត្រូវបានប្រើប្រាស់ក្នុងលក្ខណៈបន្ទាបបន្ថោកក៏ដោយ។
التصنيفات
Oneness of Allah's Lordship