ពួកយើងមិនចាត់ទុកឈាមពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចេញក្រោយពេលជ្រះស្អាតពីឈាមរដូវថាជាប្រការអ្វីមួយឡើយ។

ពួកយើងមិនចាត់ទុកឈាមពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចេញក្រោយពេលជ្រះស្អាតពីឈាមរដូវថាជាប្រការអ្វីមួយឡើយ។

អំពី អ៊ុមមូអាទីយ៉ះ رضي الله عنها ដែលជាស្ត្រីម្នាក់បានធ្វើសច្ចាប្រណិធាននឹងណាពី ﷺ គាត់បាននិយាយថា៖ ពួកយើងមិនចាត់ទុកឈាមពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចេញក្រោយពេលជ្រះស្អាតពីឈាមរដូវថាជាប្រការអ្វីមួយឡើយ។

[صحيح] [رواه أبو داود بهذا اللفظ، ورواه البخاري بدون زيادة (بعد الطهر)]

الشرح

អ៊ុមមូអាទីយ៉ះ رضي الله عنها ដែលជាសហាហ្ពាត់ម្នាក់បានប្រាប់ថា ស្ត្រីក្នុងសម័យកាលណាពី ﷺ មិនចាត់ទុកឈាមដែលចេញពីទ្វារមាសដែលមានពណ៌ក្រហមស្រាល និងពណ៌ល្អក់ក្រោយពីឃើញជ្រះស្អាតពីរដូវហើយនោះថា ជាឈាមរដូវឡើយ។ ដូច្នេះ ពួកនាងមិនផ្អាកសឡាត និងមិនផ្អាកបួសដោយសារវានោះទេ។

فوائد الحديث

ទឹកដែលចេញពីទ្វារមាសស្ត្រី(ក្រោយពេលជ្រះស្អាតពីឈាមរដូវ)ហើយនោះមិនត្រូវបានចាត់ទុកថា ជាឈាមរដូវឡើយ ទោះបីជាវាមានពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចាត់ទុកជាឈាមក៏ដោយ។

ការចេញទឹកពណ៌ក្រហមស្រាល និងពណ៌ល្អក់ក្នុងអំឡុងពេលមករដូវ គឺចាត់ទុកថាជាឈាមរដូវ ព្រោះវាជាឈាមក្នុងពេលវេលារបស់វា គ្រាន់តែវាលាយជាមួយទឹក។

ស្ត្រីមិនត្រូវផ្អាកសឡាតឬបួសដោយសារតែទឹកពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចេញក្រោយពេលជ្រះស្អាតនោះទេ។ ផ្ទុយទៅវិញ នាងត្រូវយកវូហ្ទុ និងសឡាតដូចធម្មតា។

التصنيفات

Menses, Postpartum Bleeding, Extra-Menses Bleeding