إعدادات العرض
“ការប្រៀបធៀបមិត្ដល្អនិងមិត្ដអាក្រក់ គឺដូចជាម្ចាស់ហាងលក់គ្រឿងក្រអូប និងអ្នកផ្លុំភ្លើង។
“ការប្រៀបធៀបមិត្ដល្អនិងមិត្ដអាក្រក់ គឺដូចជាម្ចាស់ហាងលក់គ្រឿងក្រអូប និងអ្នកផ្លុំភ្លើង។
អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបមិត្ដល្អនិងមិត្ដអាក្រក់ គឺដូចជាម្ចាស់ហាងលក់គ្រឿងក្រអូប និងអ្នកផ្លុំភ្លើង។ ម្ចាស់ហាងលក់គ្រឿងក្រអូប ជួនកាល គេអាចឲ្យអ្នក ឬអ្នកអាចសុំទិញពីគេ ឬក៏អ្នកអាចស្រង់ក្លិនក្រអូបអំពីគេ។ ចំណែកឯអ្នកផ្លុំភ្លើងវិញ ជួនកាលគេអាចធ្វើឲ្យភ្លើងឆេះសម្លៀកបំពាក់របស់អ្នក ឬជួនកាល អ្នកអាចទទួលក្លិនអាក្រក់អំពីគេក៏ថាបាន”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Українська Magyar Македонски Lietuvių Azərbaycan Wolof አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានលើកជាឧទាហរណ៍ប្រៀបធៀបមនុស្សពីរប្រភេទ៖ ប្រភេទទីមួយ៖ មិត្តល្អ ឬកល្យាណមិត្តដែលណែនាំទៅរកអល់ឡោះជាម្ចាស់ និងអ្វីដែលធ្វើឲ្យទ្រង់ពេញចិត្ត ហើយជួយគេក្នុងការគោរពប្រតិបត្តិ។ មិត្តប្រភេទនេះប្រៀបដូចជាអ្នកលក់ទឹកអប់។ គេអាចឲ្យអ្នក ឬអ្នកអាចទិញពីគេ ឬយ៉ាងហោចណាស់អ្នកអាចទទួលបានក្លិនក្រអូបពីគេ។ ប្រភេទទីពីរ៖ មិត្តអាក្រក់ ឬមិត្តមិនល្អដែលរារាំងពីមាគ៌ារបស់អល់ឡោះជាម្ចាស់ ជួយរូបគេក្នុងការប្រព្រឹត្តអំពើបាប។ អ្នកបានឃើញទង្វើអាក្រក់ពីពួកគេ ហើយអ្នកក៏ទទួលរងការរិះគន់ដោយសារតែការរាប់អាន និងអង្គុយជាមួយមនុស្សបែបនេះផងដែរ។ មិត្តប្រភេទនេះប្រៀបដូចជាជាងដែកដែលផ្លុំបង្កាត់ភ្លើង។ ជួនកាល ភ្លើងអាចខ្ទាតមកឆេះសម្លៀកបំពាក់របស់អ្នក ឬអ្នកនឹងទទួលបានក្លិនអាក្រក់ពីការនៅជិតជននោះ។فوائد الحديث
អនុញ្ញាតឲ្យប្រើឧទាហរណ៍ប្រៀបធៀបដើម្បីពន្យល់ឲ្យអ្នកស្តាប់ងាយយល់។
លើកទឹកចិត្តនិងជំរុញឲ្យសេពគប់មនុស្សល្អ និងគោរពប្រតិបត្តិអល់ឡោះ ហើយចៀសវាងពីមនុស្សមិនល្អ និងអ្នកដែលមានចរិតអាក្រក់។