إعدادات العرض
“នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះមានជំងឺ ឬធ្វើដំណើរ…
“នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះមានជំងឺ ឬធ្វើដំណើរ គេនឹងកត់ត្រាឲ្យជននោះដូចអ្វីដែលរូបគេបានធ្វើនៅពេលរូបគេស្ថិតក្នុងស្រុកភូមិ(មិនធ្វើដំណើរ) និងមានសុខភាពល្អដែរ”។
អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះមានជំងឺ ឬធ្វើដំណើរ គេនឹងកត់ត្រាឲ្យជននោះដូចអ្វីដែលរូបគេបានធ្វើនៅពេលរូបគេស្ថិតក្នុងស្រុកភូមិ(មិនធ្វើដំណើរ) និងមានសុខភាពល្អដែរ”។
[صحيح] [رواه البخاري]
الترجمة
ar bn bs en es fa fr id ru tr ur zh hi tl ku pt ml te sw ta si my de ja ps vi as sq sv cs gu yo nl ug ha prs ak bg ff hu kn ky lt or ro rw tg uz ne mos az wo om so uk bm rn ka mk sr yao el am mgالشرح
ណាពី ﷺ លោកបានប្រាប់ពីក្ដីសប្បុរស និងក្ដីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ ហើយថាពិតណាស់ជនមូស្លីម បើកាលណាគេទម្លាប់ធ្វើអំពើល្អក្នុងពេលដែលគេមានសុខភាពល្អ និងមិនធ្វើដំណើរ ក្រោយមក ស្រាប់តែមានឧបសគ្គរារាំងដោយគេធ្លាក់ខ្លួនឈឺមិនអាចធ្វើវាបាន ឬមានការរវល់មិនបានធ្វើអំពើល្អនោះព្រោះតែការធ្វើដំណើរ ឬក៏បញ្ហាណាមួយ គឺគេនឹងកត់ត្រាផលបុណ្យយ៉ាងពេញលេញសម្រាប់ជននោះ ដូចជាពេលដែលរូបគេធ្វើទង្វើល្អនោះក្នុងពេលដែលគេមានសុខភាពល្អ និងមិនធ្វើដំណើរដូច្នោះដែរ។فوائد الحديث
ភាពទូលំទូលាយនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
ជំរុញឱ្យខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងឆ្លៀតទាញយកផលប្រយោជន៍ពីពេលវេលាក្នុងពេលដែលមានសុខភាពល្អ និងមានពេលទំនេរ។
التصنيفات
Excellence and Merits of Islam