إعدادات العرض
“ពីរពាក្យដែលស្រាលនៅលើអណ្ដាត ប៉ុន្ដែធ្ងន់នៅលើជញ្ជីង(នៅថ្ងៃបរលោក)…
“ពីរពាក្យដែលស្រាលនៅលើអណ្ដាត ប៉ុន្ដែធ្ងន់នៅលើជញ្ជីង(នៅថ្ងៃបរលោក) ហើយជាទីស្រលាញ់បំផុតទៅចំពោះម្ចាស់ដ៏មហាសប្បុរសគឺ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពីរពាក្យដែលស្រាលនៅលើអណ្ដាត ប៉ុន្ដែធ្ងន់នៅលើជញ្ជីង(នៅថ្ងៃបរលោក) ហើយជាទីស្រលាញ់បំផុតទៅចំពោះម្ចាស់ដ៏មហាសប្បុរសគឺ៖ “سُبْحَانَ اللهِ العظيمِ” (មហាស្អាតស្អំអល់ឡោះជាម្ចាស់ដ៏មហាធំធេង) និង “سُبْحَانَ اللهِ وَبِحَمْدِهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់)”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands සිංහල தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ Македонски bm Ελληνικά አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានប្រាប់នូវពាក្យពេចន៍ចំនួនពីរឃ្លាដែលមនុស្សអាចពោលវាដោយមិនមានការលំបាក និងអាចពោលវាគ្រប់ស្ថានភាព ហើយផលបុណ្យរបស់វា គឺធំធេងបំផុតនៅលើជញ្ជីង(ថ្លឹងទង្វើ)នាថ្ងៃបរលោក ព្រមទាំងជាទីស្រឡាញ់បំផុតចំពោះព្រះជាម្ចាស់របស់យើងដ៏មហាសប្បុរស នោះគឺ៖ “سُبْحَانَ اللهِ العظيمِ” (មហាស្អាតស្អំអល់ឡោះដ៏មហាធំធេង) និង “سُبْحَانَ اللهِ وَبِحَمْدِهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ដោយសារពាក្យទាំងពីរនេះ គឺផ្ទុកទៅដោយការពណ៌នាអំពីអល់ឡោះនូវលក្ខណៈសម្បត្តិដ៏ធំធេង និងពេញលេញ និងលើកតម្កើង បញ្ជាក់ពីភាពបរិសុទ្ធ ស្អាតស្អំរបស់អល់ឡោះជាម្ចាស់ពីភាពខ្វះខាតទាំងឡាយ។فوائد الحديث
ការរំលឹក(ហ្ស៊ីកៀរ)ចំពោះអល់ឡោះដែលមានលក្ខណៈធំធេង គឺជាការរំលឹកដែលមានផ្ទុកទៅដោយការលើកតម្កើង បញ្ជាក់ពីភាពបរិសុទ្ធ ស្អាតស្អំរបស់អល់ឡោះ និងការកោតសរសើរទ្រង់។
បញ្ជាក់ពីភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយទ្រង់តបស្នងនូវផលបុណ្យយ៉ាងធំធេងចំពោះទង្វើបន្តិចបន្តួចរបស់មនុស្ស។
التصنيفات
Timeless Dhikr