“អ្នកដែលល្អប្រសើរជាងគេនៃពួកអ្នក គឺអ្នកដែលរៀនគម្ពីរគួរអាន និងបង្រៀនវា(ដល់អ្នកដទៃ)”។

“អ្នកដែលល្អប្រសើរជាងគេនៃពួកអ្នក គឺអ្នកដែលរៀនគម្ពីរគួរអាន និងបង្រៀនវា(ដល់អ្នកដទៃ)”។

អំពី អ៊ូស្មាន رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលល្អប្រសើរជាងគេនៃពួកអ្នក គឺអ្នកដែលរៀនគម្ពីរគួរអាន និងបង្រៀនវា(ដល់អ្នកដទៃ)”។

[صحيح] [رواه البخاري]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកមូស្លីមដែលល្អជាងគេ និងមានឋានៈខ្ពង់ខ្ពស់ជាងគេនៅចំពោះអល់ឡោះជាម្ចាស់ គឺអ្នកដែលរៀនគម្ពីរគួរអានដោយការសូត្រ ទន្ទេញ និងស្វែងយល់ពីអត្ថន័យរបស់វា ហើយនិងបង្រៀនដល់អ្នកដទៃនូវចំណេះដឹងពាក់ព័ន្ធនឹងគម្ពីរគួរអានដែលខ្លួនបានចេះដឹង ព្រមជាមួយនឹងការអនុវត្តតាមគម្ពីរគួរអានផងដែរ។

فوائد الحديث

បញ្ជាក់ពីភាពខ្ពង់ខ្ពស់នៃគម្ពីរគួរអាន ហើយវាជាសម្តីដែលល្អបំផុត ព្រោះវាជាបន្ទូលរបស់អល់ឡោះជាម្ចាស់។

អ្នកសិក្សាដែលល្អ គឺអ្នកដែលបង្រៀនចំណេះដឹងដែលខ្លួនបានចេះដល់អ្នកដទៃ ពុំមែនត្រឹមចេះដឹងតែខ្លួនឯងនោះឡើយ។

ការរៀនគម្ពីរគួរអាន និងបង្រៀនវាដល់អ្នកដទៃ គឺរួមបញ្ចូលទាំងការសូត្រ សិក្សាពីអត្ថន័យ និងក្បួនច្បាប់របស់វា។

التصنيفات

Merit of Taking Care of the Qur'an