إعدادات العرض
“ម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ…
“ម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់”។
អំពី អាណាស رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands සිංහල தமிழ் دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Wolof Azərbaycan ქართული тоҷикӣ Bambara Македонски አማርኛ Oromoo मराठी ਪੰਜਾਬੀ Italiano O‘zbekالشرح
រ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនមូស្លីមម្នាក់ៗមិនទាន់ក្លាយជាអ្នកដែលមានជំនឿពេញលេញនោះឡើយ លុះត្រាតែរូបគេផ្តល់អាទិភាពលើក្តីស្រឡាញ់ចំពោះរ៉ស៊ូលុលឡោះ ﷺ ជាងក្តីស្រឡាញ់ចំពោះឪពុកម្តាយរបស់ខ្លួន កូនប្រុសកូនស្រីរបស់ខ្លួន និងមនុស្សលោកទាំងអស់។ ហើយក្តីស្រឡាញ់នេះ គឺទាមទារឲ្យមានការគោរពប្រតិបត្តិចំពោះលោក ជួយដល់លោក និងបោះបង់អំពើល្មើសចំពោះលោក។فوائد الحديث
ចាំបាច់ត្រូវមានក្តីស្រឡាញ់ចំពោះរ៉ស៊ូលុលឡោះ ﷺ ហើយត្រូវផ្តល់អាទិភាពលើក្តីស្រឡាញ់ចំពោះលោកជាងនរណាៗទាំងអស់។
ក្នុងចំណោមសញ្ញាដែលបង្ហាញពីក្តីស្រឡាញ់ដ៏ពេញលេញចំពោះរ៉ស៊ូលុលឡោះ ﷺ គឺការជួយដល់ស៊ុណ្ណះ(មាគ៌ា)របស់លោក ហើយត្រូវលះបង់ខ្លួនប្រាណ និងទ្រព្យសម្បត្តិក្នុងបុព្វហេតុនេះ។
ក្តីស្រឡាញ់ចំពោះរ៉ស៊ូលុលឡោះ ﷺ គឺទាមទារឲ្យមានការគោរពប្រតិបត្តិចំពោះលោកនូវអ្វីដែលលោកបង្គាប់ប្រើ ជឿជាក់ចំពោះលោកនូវអ្វីដែលលោកបានប្រាប់ ចៀសវាងពីប្រការទាំងឡាយដែលលោកហាមឃាត់ ហើយត្រូវដើរតាមលោក និងបោះបង់ការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)។
សិទ្ធិរបស់ណាពី ﷺ គឺធំធេង និងសង្កត់ធ្ងន់ជាងសិទ្ធិនរណាៗទាំងអស់ ព្រោះលោកគឺជាមូលហេតុនៃការដែលពួកយើងទទួលបាននូវការចង្អុលបង្ហាញចេញពីភាពវង្វេង រួចផុតពីឋាននរក និងទទួលបានឋានសួគ៌។
التصنيفات
Acts of Heart