إعدادات العرض
“អល់ឡោះជាម្ចាស់ទ្រង់លើកយកផ្លូវត្រង់មួយធ្វើជាឧទាហរណ៍
“អល់ឡោះជាម្ចាស់ទ្រង់លើកយកផ្លូវត្រង់មួយធ្វើជាឧទាហរណ៍
អំពី អាន់ណាវវ៉ាស ពិន សាំអាន អាល់អាន់សរី رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់លើកយកផ្លូវត្រង់មួយធ្វើជាឧទាហរណ៍។ នៅអមសងខាងផ្លូវនេះ គឺមានជញ្ជាំង ហើយមានទ្វារដែលបើកចំហជាច្រើន។ ហើយនៅពីលើទ្វារទាំងនោះមានវាំងនព្យួរចុះ។ចំណែកឯនៅខាងមុខច្រកចូលផ្លូវនេះ មានមនុស្សម្នាក់ប្រកាសហៅថា៖ ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកចូលមកក្នុងផ្លូវនេះឱ្យត្រង់ទាំងអស់គ្នា ហើយកុំងាកចេញពីផ្លូវនោះឡើយ។ ទន្ទឹមនឹងនោះ មានមនុស្សម្នាក់ទៀតដែលប្រកាសហៅពីលើផ្លូវនោះមក ប្រសិនបើមានគេចង់បើកទ្វារទាំងនោះ អ្នកប្រកាសនោះនឹងនិយាយថា៖ អន្តរាយហើយអ្នក! ចូរអ្នកកុំបើកវាឱ្យសោះ ព្រោះថាប្រសិនបើអ្នកបើក នោះអ្នកនឹងចូលទៅមិនខាន។ ផ្លូវនោះ គឺជាសាសនាឥស្លាម ហើយជញ្ជាំងនៅសងខាងផ្លូវ គឺជាព្រំដែនច្បាប់របស់អល់ឡោះ។ ចំណែកឯទ្វារដែលបើកចំហរទាំងនោះ គឺជាបម្រាមនានារបស់អល់ឡោះ។ មនុស្សម្នាក់ដែលចាំប្រកាសហៅនៅខាងមុខច្រកចូលផ្លូវនោះ គឺជាគម្ពីររបស់អល់ឡោះ ហើយអ្នកដែលប្រកាសពីលើផ្លូវ គឺជាអ្នកទូន្មានពីអល់ឡោះដែលមាននៅក្នុងដួងចិត្តជនមូស្លីមគ្រប់រូប”។
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili ไทย پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Kurdî Wolof Moore Soomaali Français Azərbaycan Oromoo Tagalog Українська தமிழ் bm Deutsch ქართული Português Македонски Magyar Русский 中文 فارسیالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកឧទាហរណ៍ប្រៀបធៀបសាសនាឥស្លាមទៅនឹងផ្លូវដ៏ត្រង់មួយដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ។ ហើយនៅអមសងខាងផ្លូវនេះ គឺមានរបង ឬជញ្ជាំងបាំង ដែលវានោះ គឺប្រៀបដូចជាព្រំដែនច្បាប់របស់អល់ឡោះ។ ជញ្ជាំងទាំងពីរនេះ គឺមានទ្វារបើកចំហជាច្រើនដែលវាប្រៀបដូចជាបម្រាមទាំងឡាយរបស់អល់ឡោះ។ នៅពីលើទ្វារទាំងនោះ គឺមានរាំងននដែលបាំងមិនឲ្យអ្នកដែលឆ្លងកាត់ផ្លូវនោះមើលឃើញអ្នកដែលស្ថិតនៅលើផ្លូវនោះឡើយ។ ចំណែកឯនៅខាងមុខច្រកចូលផ្លូវនេះ គឺមានមនុស្សម្នាក់ដែលចាំតំរែតម្រង់មនុស្ស និងណែនាំដល់ពួកគេ ហើយគេនិយាយទៅកាន់មនុស្សម្នាថា៖ ចូរពួកអ្នកដើរឲ្យត្រង់លើផ្លូវនេះ ហើយកុំងាកទៅកៀនជញ្ជាំង។ អ្នកដែលប្រកាសនេះ គឺជាគម្ពីររបស់អល់ឡោះ។ ហើយមានអ្នកប្រកាសម្នាក់ទៀតដែលនៅពីលើផ្លូវនេះ រាល់ពេលដែលអ្នកដើរនៅលើផ្លូវនោះមានបំណងចង់បើកវាំងនន គឺគេតែងរារាំង ហើយនិយាយថា៖ អន្តរាយហើយអ្នក! ចូរអ្នកកុំបើកវា ពីព្រោះប្រសិនបើអ្នកបើកវាំងនននេះ នោះអ្នកនឹងចូលទៅមិនខាន ហើយអ្នកនឹងមិនអាចទប់ខ្លួនរបស់អ្នកមិនឲ្យចូលទៅក្នុងបាននោះឡើយ។ អ្នកដែលប្រកាសនេះ គឺជាអ្នកទូន្មានពីអល់ឡោះដែលមាននៅក្នុងដួងចិត្តជនមូស្លីមគ្រប់រូប។فوائد الحديث
សាសនាឥស្លាម គឺជាសាសនាដែលត្រឹមត្រូវ ហើយវាជាផ្លូវដ៏ត្រង់ដែលនាំយើងឆ្ពោះទៅកាន់ឋានសួគ៌។
ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវព្រំដែនច្បាប់នានារបស់អល់ឡោះជាម្ចាស់ អ្វីដែលទ្រង់អនុញ្ញាត និងអ្វីដែលទ្រង់ហាមឃាត់ ហើយការធ្វេសប្រហែសនៅក្នុងបញ្ហានេះ គឺនាំឲ្យរូបគេធ្លាក់ទៅក្នុងភាពអន្តរាយ។
ឧត្តមភាពនៃគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម និងជំរុញឲ្យអនុវត្តតាមអ្វីដែលមានចែងក្នុងវា ត្បិតក្នុងគម្ពីរគួរអាន គឺផ្ទុកទៅដោយការចង្អុលបង្ហាញ ពន្លឺ និងភាពជោគជ័យ។
ក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយត្បិតទ្រង់បានដាក់នៅក្នុងដួងចិត្តអ្នកមានជំនឿនូវអ្វីដែលរារាំងរូបគេ និងដាស់តឿនក្រើនរំលឹករូបគេមិនឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយ។
ដោយក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ ទ្រង់បានបង្កើតឲ្យមានសម្រាប់ខ្ញុំបម្រើរបស់ទ្រង់នូវរបាំង ឬរនាំងជាច្រើនដែលរារាំងពួកគេមិនឲ្យធ្លាក់ក្នុងអំពើល្មើស។
ក្នុងចំណោមវិធីសាស្ត្របង្រៀន គឺជាការលើកជាឧទាហរណ៍ដើម្បីមកបញ្ជាក់ឲ្យកាន់តែច្បាស់ និងងាយយល់។